ប្រទេសចិន ៖ មហាជនផ្ទុះការភ្ញាក់ផ្អើល ក្រោយអគារទូរគមនាគមន៍របស់ចិន ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ហុយផ្សែងខ្មៅពាសពេញផ្ទៃមេឃដូចក្នុងរឿងភាគ បានចែករំលែកលើបណ្តាញសង្គម ដោយមិនដឹងពីមូលហេតុច្បាស់លាស់នៅឡើយ។

នាយកដ្ឋានពន្លត់អគ្គិភ័យបានចេញសេចក្តីប្រកាស លើគេហទំព័រ Weibo ផ្លូវការរបស់ខ្លួនថា អគ្គិភ័យត្រូវកំណត់សម្គាល់ចាប់ផ្តើមឆេះនៅវេលាម៉ោង ៣និង៤៨នាទីរសៀល រហូតដល់ម៉ោង ៤និង២០នាទី (ម៉ោងក្នុងតំបន់) ទើបភ្លើងត្រូវបានពន្លត់ ដោយប្រើម៉ាស៊ីនពន្លត់អស់ ៣៦គ្រឿង និងអ្នកពន្លត់អគ្គិភ័យអស់ ២៨០នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការចុះផ្សាយរបស់កាសែត CNN ការស៉ើបអង្កេតជំហានដំបូងគឺ រកឃើញថា ភ្លើងចាប់ផ្តើមឆេះចេញពី ជញ្ជាំងផ្នែកខាងក្រៅរបស់អគារ ដែលបច្ចុប្បន្ននេះ ចំនួនជនរងគ្រោះនៅមិនទាន់ដឹងនៅឡើយ។

គួរបញ្ជាក់ផងដែរថា អគារទូរគមនាគមន៍នេះ ស្ថិតនៅក្នុងទីក្រុង Changsha ក្នុងខេត្ត Hunan ដែលមាន ៤២ជាន់និងកម្ពស់ ២១៨ម៉ែត្រឯណោះ មិនតែប៉ុណ្ណោះ អាជ្ញាធរបានប្រកាសថា ការឆេះអគារយ៉ាងសន្ធោសន្ធៅនេះ មិនប៉ះពាល់ដល់សេវាទូរសព្ទក្នុងតំបន់ឡើយ តែប្រជាជននៅទីនោះ បានត្អូញត្អែរគ្មានសេវាទូរសព្ទលើបណ្តាញសង្គមទៅវិញ៕

ប្រភព ៖ CNN និង ABC News

Major fire breaks out in 42-story skyscraper in Changsha, China | CNN

Fire engulfs 42-story building in China; no deaths reported - ABC News (go.com)

បើចង់ដឹងឲ្យដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អគារទូរគមនាគមន៍របស់ចិន
អគារទូរគមនាគមន៍របស់ចិន

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Major fire breaks out in 42-story skyscraper in Changsha, China | CNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]