កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១៥ ខែកញ្ញា សមាជិកក្រុម BLACKPINK ត្រូវបានគេឃើញនៅឯអាកាសយានដ្ឋានអន្តរជាតិ Incheon ឆ្ពោះទៅកាន់ LA សម្រាប់កាលវិភាគការងារ នៅក្រៅប្រទេសរបស់ពួកគេ។

ទោះបីជា ភាពជាក់លាក់នៃកាលវិភាគរបស់ពួកគេមិនត្រូវបានបង្ហាញឱ្យដឹងក៏ដោយ ប៉ុន្តែក្មេងស្រីទាំងនោះ កំពុងធ្វើដំណើរទៅកាន់ LA សម្រាប់ព្រឹត្តិការណ៍ដែលទាក់ទងនឹងការត្រលប់មកវិញ ដែលបានគ្រោងទុកនៅ LA រួមទាំងការចូលរួមបទពិសោធន៍លេចឡើងនៅលើ Spotify ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងថ្ងៃនេះ តារាស្រីទាំងនោះ បានឈរនៅចំពោះមុខអ្នកគាំទ្រ និងអ្នកសារព័ត៌មាន មើលទៅឡូយ និងទាន់សម័យដូចរាល់ដង ក្នុងសម្លៀកបំពាក់សាមញ្ញៗ និងផាសុកភាព ជាមួយនឹងសម្រស់ ចែងចាំងរបស់ពួកគេមានដូចរាល់ដង។

យ៉ាងណាមិញ អ្វីដែលគេចាប់អារម្មណ៍ជាពិសេសគឺសមាជិក Jisoo ទៅនឹងសកម្មភាព ដ៏ទាក់ទាញ យ៉ាងខ្លាំងជាមួយនឹងកាយវិការដ៏គួរឱ្យស្រលាញ់របស់នាង ដែលបងស្រីធំប្រចាំ BLACKPINK រូបនេះហាក់ដូចជាសប្បាយខ្លាំងជាងគេ ហើយត្រូវបានគេឃើញលោតយ៉ាងគួរឱ្យស្រលាញ់ ពេលដើរក្នុងព្រលាន ដែលនេះ ត្រូវបានគេយកមកចែកចាយ នៅលើបណ្តាញសង្គម ទៅនឹង ភាពដ៏មានមន្តស្នេហ៍បែបកូនក្មេងរបស់តារាស្រីរូបនេះ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

BLACKPINK
Jisoo
Jisoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]