រាជធានីភ្នំពេញ ៖ ពិតណាស់ ហ្វេនៗស្រទាប់យុវវ័យនាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយតារារ៉េបវ័យក្មេងរបស់ថៃ Sprite បានបង្ហោះរូបភាពហោះមកទឹកដីកម្ពុជា កាលពីម្សិលមិញនេះ ធ្វើឲ្យហ្វេនៗមួយចំនួនផ្ទុះចម្ងល់ថា តើមានហេតុផលអ្វីនៅពីក្នុងការមកលេងខ្មែរលើកនេះ។

លុះប៉ុន្មានម៉ោងក្រោយមក ទើបតារាប្រុសរូបនេះ បង្ហោះរូបភាពផ្សព្វផ្សាយរបស់ខ្លួន ដែលត្រូវចូលរួមក្នុងការប្រគុំតន្ត្រីSkull Tour របស់ផលិតកម្ម Baramey នៅយប់ថ្ងៃទី ១៧ កញ្ញា ឆ្នាំ២០២២ យប់នេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ហ្វេនៗដាក់ការរំពឹងដឹងតែកក្រើកហើយ ការប្រគុំតន្ត្រីមួយនេះ មិនត្រឹមតែមានវត្តមានតារារ៉េបខ្មែរល្បីឈ្មោះ វណ្ណដា និងសិល្បករ សិល្បការិនីក្នុងផលិតកម្មបារមីប៉ុណ្ណោះឡើយ សូម្បីតែតារារ៉េបប្រទេសថៃដូចជា លោក Sprite, លោក Bobby, លោក Guygeegee, លោក Eskiimo ក៏មានវត្តមានក្នុងការប្រគុំតន្ត្រីនាយប់នេះផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពពី ផលិតកម្មបារមី
តារារ៉េប Sprite
តារារ៉េប Sprite
តារារ៉េប Sprite
តារារ៉េប Sprite

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]