ភ្នំពេញ៖ ក្រុមហ៊ុន Meta នឹងពង្រីកវិសាលភាពនៃកិច្ចប្រជុំកំពូលផ្នែកទីផ្សារប្រចាំឆ្នាំរបស់ខ្លួនទៅកាន់បណ្ដាប្រទេសជាច្រើនទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ ដែលរួមមាន បង់ក្លាដែស កម្ពុជា ឡាវ ប៉ាគីស្ថាន និងស្រីលង្កា នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ។ កិច្ចប្រជុំនេះនឹងក្លាយជាជំនួបថ្នាក់ដឹកនាំផ្នែកទីផ្សារថ្នាក់តំបន់ និងពិភពលោក ដើម្បីស្វែងយល់ និងពិភាក្សាអំពីបច្ចេកវិទ្យា និងនិន្នាការដែលជះឥទ្ធិពលដល់អាជីវកម្មរបស់យើងនាពេលបច្ចុប្បន្ន ដូចជា កម្មវិធីផ្ញើសារសម្រាប់អាជីវកម្ម (Business Messaging), មេតាវឺស និងការធ្វើទីផ្សារ (Metaverse & Marketing), វិធីសាស្ដ្រលក់លើអនឡាញដោយណែនាំផលិតផលជូនដល់ភ្ញៀវ (Discovery Commerce), អ្នកបង្កើតមាតិកាសម្រាប់អាជីវកម្ម (Creators for Business) និងផ្សេងៗទៀត។ កិច្ចប្រជុំកំពូលដែលជាព្រឹត្ដិការណ៍ប្រចាំឆ្នាំលើកទីបួននៅតំបន់អាស៊ីអាគ្នេយ៍នឹងពង្រីកវិសាលភាពទៅកាន់ប្រទេសទាំងនេះជាលើកដំបូងនាឆ្នាំនេះ។
កិច្ចប្រជុំកំពូលនេះនឹងមានការថ្លែងសុន្ទរកថាបើក ដោយលោកស្រី Michelle Klein ជាអគ្គនាយករងទទួលបន្ទុកផ្នែកទីផ្សារជំនួញសកល និងលោក Benjamin Joe អគ្គនាយករងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងទីផ្សារកំពុងអភិវឌ្ឍ របស់ក្រុមហ៊ុន Meta ដែលនឹងថ្លែងអំពីអនាគតនៃចក្រវាឡនិម្មិត metaverse និងឱកាសសម្រាប់អាជីវកម្ម ហើយអំពីរបៀបដែលក្រុមហ៊ុន Meta កំពុងគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ី metaverse តាមរយៈកិច្ចសហការជាមួយដៃគូឧស្សាហកម្ម អ្នកជំនាញ និងអ្នកបង្កើតគោលនយោបាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីថ្លែងបើកកម្មវិធី លោក Jordi Fornies នាយកទទួលបន្ទុកទីផ្សារកំពុងអភិវឌ្ឍប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Meta និងលោក Rafael Frankel នាយកគោលនយោបាយសាធារណៈសម្រាប់ទីផ្សារកំពុងអភិវឌ្ឍប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Meta នឹងថ្លែងអំពីគំនិតស្នូលរបស់ក្រុមហ៊ុន Meta ក្នុងការបង្កើតផលិតផលដែលដើរតួជាស្ពានសម្រាប់ភ្ជាប់ទំនាក់ទំនង ស្វែងរកសហគមន៍ និងបង្កើនអាជីវកម្មកាន់តែរីកចម្រើន ពោលគឺជាចំណុចប្រសព្វដែលអាជីវកម្ម និងសហគមន៍ជួបគ្នា។ អ្នកទាំងពីរក៏នឹងចែករំលែកគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបង្កើនចំណេះដឹងផ្នែកឌីជីថល និងការផ្លាស់ប្តូរទាំងស្រុងសម្រាប់អាជីវកម្មបែបទីផ្សារកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងនេះ ក៏ដូចជាបង្ហាញឱ្យកាន់តែច្បាស់នូវអាជីពដ៏គួរជាទីចាប់អារម្មណ៍ ដែលកែសម្រួលគំរូអាជីវកម្មរបស់ខ្លួនដើម្បីសម្របទៅនឹងបញ្ហាប្រឈមនានា។
លោក Jordi Fornies នាយកទទួលបន្ទុកទីផ្សារកំពុងអភិវឌ្ឍប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Meta បានថ្លែងថា៖
ថ្នាក់ដឹកនាំផ្នែកទីផ្សារលំដាប់ពិភពលោក និងក្នុងតំបន់ ដូចជា លោកស្រី Eva Chen អគ្គនាយករងផ្នែក Fashion Partnerships របស់ក្រុមហ៊ុន Meta និងលោក Gary Vaynerchuck អគ្គនាយកក្រុមហ៊ុន VaynerX និងជានាយកប្រតិបត្ដិក្រុមហ៊ុន VaynerMedia ក៏នឹងចូលរួមផងដែរដើម្បីពិភាក្សាអំពីប្រធានបទផ្សេងៗដូចជា៖
● ការតភ្ជាប់ទំនាក់ទំនងតាមរយៈ Discovery Commerce៖ សារៈសំខាន់នៃការស្វែងរកអតិថិជនតាមរយៈការច្នៃប្រឌិត និងរបៀបដែលក្រុមហ៊ុនអាជីវកម្មអាចភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេតាមរយៈបទពិសោធផ្ទាល់ខ្លួនដោយប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាដែលត្រឹមត្រូវ។
● លើកកម្ពស់ភាពជោគជ័យរបស់សហគ្រិន៖ របៀបដែលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Meta ផ្តល់អំណាចដល់ក្រុមហ៊ុនអាជីវកម្មខ្នាតតូច និងមធ្យមនៅទូទាំងឧស្សាហកម្មចម្រុះ ដើម្បីនវានុវត្ដ ផ្សារភ្ជាប់ទំនាក់ទំនង និងរីកចម្រើនប្រកបដោយនិរន្តរភាព។
● ការបំផុសគំនិតច្នៃប្រឌិតលើបណ្តាញសង្គម៖ របៀបដែលម៉ាកយីហោ និងអ្នកបង្កើតមាតិកាអាចប្រើប្រាស់ទម្រង់ Reels និងវីដេអូ (Reels and video formats) ដើម្បីបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ និងនិរន្តរភាពជាមួយអ្នកផ្សេងទៀតតាមរយៈបទពិសោធរៀបរាប់រឿងរ៉ាលម្អិត និងសំបូរបែប។
កិច្ចប្រជុំកំពូលផ្នែកទីផ្សាររបស់ក្រុមហ៊ុន Meta គឺជាព្រឹត្តិការណ៍ដែលរៀបចំឡើងតាមអនឡាញ ហើយលោកអ្នកអាចជ្រើសរើសរបៀបនៃការចូលរួមក្នុងកិច្ចប្រជុំនេះបានតាមជម្រើសបីប្រភេទដូចខាងក្រោម៖
● ទីមួយ លោកអ្នកអាចមើលកិច្ចប្រជុំពេញលេញនៅថ្ងៃស្អែកនេះ ជាមួយកម្មវិធីនៅលើកុំព្យូទ័រដូចជា កម្មវិធីសំណួរ និងចម្លើយផ្ទាល់ជាមួយអ្នកជំនាញរបស់ក្រុមហ៊ុន Meta ក្នុងការឆ្លើយសំណួររបស់លោកអ្នក។
● ទីពីរ ប្រសិនបើលោកអ្នកចង់មើលតែវគ្គជាក់លាក់ណាមួយ ឬការរុករកអ្វីផ្សេងៗទៀត លោកអ្នកអាចចូលទៅកាន់បណ្ណាល័យ Watch Anytime របស់យើងដែលលោកអ្នកចូលទៅប្រើប្រាស់មាតិកាគ្រប់បែបយ៉ាង។
● ទីបី ប្រសិនបើលោកអ្នកមិនមានពេលវេលា ឬកំពុងធ្វើដំណើរ លោកអ្នកអាចស្តាប់ផតខាសត៍ (podcasts) របស់យើងបានជាមួយនឹងការសង្ខេបខ្លីៗអំពីមាតិកាសំខាន់របស់យើង។
ជម្រើសទាំងនេះមាននៅលើគេហទំព័ររបស់កិច្ចប្រជុំកំពូលផ្នែកទីផ្សាររបស់ក្រុមហ៊ុន Meta នៅ ប្រទេសកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី២៩ ខែកញ្ញារហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]