ភ្នំពេញ៖ បវរកញ្ញាចក្រវាឡឆ្នាំ២០២១ កញ្ញា ងិន ម៉ារ៉ាឌី ទើបតែបញ្ចប់ភារភិច្ចការប្រកួតនៅលើឆាក Miss Universe 2021 នៅប្រទេសអ៊ីស្រាអែលកាលពីពេលថ្មីៗនេះ។ ពិតណាស់ បើទោះបី នាងមិនទទួលបានជ័យលាភី ឬពានណាមួយពីកម្មវិធីមួយនេះ ប៉ុន្តែហ្វេននៅតែផ្ដល់កម្លាំងចិត្ត ហើយកាន់តែមានហ្វេនគាំទ្រច្រើនលើសដើម។ 

យ៉ាងណាមិញ បន្ទាប់ពីត្រឡប់មកពីការប្រកួតវិញមិនបានប៉ុន្មានផង កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហោះរូបភាពជាមួយបុរសសង្ហាម្នាក់ដែលគេដឹងថាជាគូស្នេហ៍នាង។ ពិតណាស់ រាល់រូបភាពដែលនាងបង្ហោះម្ដងៗ មើលទៅនាងនិងសង្សារមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំង ជាពិសេសមានភាពស្និទ្ធស្នាល និងយល់ចិត្តគ្នាតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង រឿងដែលកាន់តែភ្ញាក់ផ្អើលនោះ កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហើបថា រូបនាងនិងគូស្នេហ៍ នឹងកាន់ដៃគ្នាចូលរោងជ័យនាឆ្នាំក្រោយនេះ ខណៈអ្នកទាំងពីស្វែងយល់ចិត្តគ្នាច្បាស់។ គួរបញ្ជាក់ផងដែរថា ស្របពេលបវរកញ្ញារូបនេះបង្ហើបដំណឹងមួយនេះ រួចមានហ្វេនជាច្រើន បានបង្ហាញក្ដីរំភើបជំនួសនាងគ្រប់គ្នា៕ 

សូមទស្សនារូបភាពខាហក្រោម៖

កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី
កញ្ញា ងិន ម៉ារ៉ាឌី និងអនាគតស្វាមី
កញ្ញា ងិន ម៉ារ៉ាឌី និងអនាគតស្វាមី
កញ្ញា ងិន ម៉ារ៉ាឌី និងអនាគតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]