ថៃ៖ អស់រយៈពេលជាច្រើនខែទៅហើយ ដែលតារាសម្តែងស្រី Tangmo បានទទួលម.រ.ណ.ភាព ប៉ុន្តែ រូបនាងនៅតែត្រូវបានហ្វេនៗជាច្រើននឹករឮក ជាពិសេស ​គូស្នេហ៍របស់នាង ​Bird ដែលតែងតែបើកបង្ហាញពីអនុស្សាវរីយ៍របស់ពួកគេ ជាប្រចាំ ផងដែរ។

ជាក់ស្ដែង កាលពីថ្មីៗនេះ Bird ដែលជាសង្សាTangmo ក៏បានបើកបង្ហាញវីដេអូឃ្លីបមួយ​ ដែលបានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល ខណៈពេលកំពុងឲ្យវិចិត្រករសា.ក់.រូប របស់ Tangmo នៅលើដងខ្លួនរបស់លោក។ ជាពិសេស នៅត្រង់ទីតាំងទ្រូង ដែលបានបង្ហាញពីរូបមុខមាត់ Tangmo យ៉ាងច្បាស់ៗ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ Bird ថែមទាំងបង្ហើប ពីការទ្រាំ​នឹង​ភាព​ឈឺ​ចាប់​ អស់​រយៈ​ពេល​២​ថ្ងៃ ដើម្បី​ឱ្យ​រូប​គូ​ស្នេហ៍ជាទីស្រលាញ់ ​ចេញមកនៅ​លើ​ខ្លួន​ប្រាណយ៉ាងស្រស់ស្អាត និងមិនអាចឃ្លាតឆ្ងាយពីគ្នានោះទេ ដែលកំពុងធ្វើឲ្យហ្វេនៗកាន់តែរំជួ.លចិត្ត ក៏ដូចជាបានលើកឡើងថា បើទោះ​បីជាឃ្លាត​កាយ​ទៅ​ហើយ​ក៏​ដោយ ប៉ុន្តែនៅក្នុងបេះដូងរបស់ Bird តែងតែមាន Tangmo ជានិច្ច៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo 
 Bird
Tangmo និងគូស្នេហ៍ Bird
Tangmo និងគូស្នេហ៍ Bird
Tangmo និងគូស្នេហ៍ Bird
Tangmo និងគូស្នេហ៍ Bird
Tangmo និងគូស្នេហ៍ Bird
Bird
Bird

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]