រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា ការប្រកួតចម្រៀង Cambodian Idol រដូវកាលទី៥ ដែលទើបនឹងបញ្ចប់ទៅកាលពីពេលថ្មីៗនេះ មានសន្ទុះនៃការគាំទ្រខ្លាំងក្លាបើប្រៀបធៀបនឹងរដូវកាលមុនៗ តាំងអ្នកទស្សនានៅទីតាំងផ្ទាល់និងតាមការLiveគឺមានចំនួនច្រើនខុសពីធម្មតា តាំងពីវគ្គLive Showសប្តាហ៍ដំបូងមកម្ល៉េះ។

តួយ៉ាង​ តារាចម្រៀង លីម តិចម៉េង ក្លាយជាម្ចាស់ពានប្រចាំរដូវកាលថ្មី រីឯបេក្ខជន៣នាក់ផ្សេងទៀតមាន តារាចម្រៀង នាង ដាវីន, តារាចម្រៀង ថុល សុភិទិ និងតារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ ដែលឈានជើងមកដល់វគ្គផ្តាច់ព្រ័តជាមួយគ្នានោះ ក៏ទទួលបានការគាំទ្រមិនចាញ់គ្នាប៉ុន្មានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទើបនឹងជាប់ក្លាយជាតារាចម្រៀងមិនទាន់ប៉ុន្មានផង ពេលនេះ តារាចម្រៀង លីម តិចម៉េង ចេញបទដំបូងរបស់ខ្លួននៅក្នុងផលិតកម្មរស្មីហង្សមាសបាត់ ដែលមានចំណងជើងថា «អរគុណFan» ច្រៀងរៀបរាប់ពីការផ្លាស់ប្តូរជីវិតនិងអរគុណទៅកាន់មហាជន ដោយសារហ្វេនៗទើបរូបលោកមានថ្ងៃនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   តារាចម្រៀង លីម តិចម៉េង
   តារាចម្រៀង លីម តិចម៉េង
   តារាចម្រៀង លីម តិចម៉េង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]