បរទេស៖ ថ្មីៗនេះ អ្នកច្នៃម៉ូដដ៏ល្បីល្បាញ Vera Wang បានធ្វើឱ្យមហាជនជាច្រើន កោតសរសើរយ៉ាងខ្លាំង ចំពោះរូបសម្រស់ក្នុងវ័យ ៧៣ ឆ្នាំ នៅពេលបានបើកបង្ហាញឲ្យឃើញយ៉ាងច្បាស់ពី រាងកាយក្នុងសម្លៀកបំពាក់ស៊ិ.ច.ស៊ី។

នៅក្នុងនោះដែរ រូបថតដែលបានបង្ហោះនៅលើ Instagram កាលពីថ្ងៃទី ១៥ ខែកញ្ញាកន្លងទៅនេះ អ្នកច្នៃម៉ូដ Vera Wang បានតុបតែងខ្លួន ដោយបានស្លៀកឈុតហែលទឹកពណ៌ក្រហម ពោរពេញដោយភាពលេចធ្លោ និងទាក់ទាញភ្នែកអ្នកទស្សនាជាទីបំផុត បង្អួតជើង ស្បែក ក៏ដូចជារូបរាងស្លីមស្អាតដ៏គួរឲ្យសរសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះគឺជាការបង្ហាញខ្លួនដ៏លេចធ្លោមួយ សម្រាប់ Vera Wang ក្នុងចំណោមស្ទាយ៍ជាច្រើន ដោយនៅលើទំព័រផ្ទាល់ខ្លួន អ្នកច្នៃម៉ូដរូបនេះ បានបង្ហោះរូបភាពជាច្រើនជាមួយនឹងជីវិតប្រចាំថ្ងៃ ដែលបានបង្ហាញពីភាពទាន់សម័យ និងភាពឆើតឆាយបែបនារីជំនាន់ថ្មី ស្ទើរតែមិនគួរឲ្យជឿថា អ្នកច្នៃម៉ូដរូបនេះមានអាយុជាង ៧០ឆ្នាំទៅហើយ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]