ចិន៖ បច្ចុប្បននេះ សម្រស់​តារាស្រី Fan Bingbing ក្នុងវ័យ ៤១ ឆ្នាំ​របស់នាង នៅក្នុង​ពិធី​ខួបកំណើត​ជាមួយ​មិត្តស្និទ្ធស្នាល បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រជាច្រើន ស្រឡាំងកាំង ព្រមទាំងសរសើរពីការរក្សាសម្រស់ បើទោះបីជា ពេលវេលា​កន្លងហួសទៅយ៉ាងណាក៏ដោយ តែ​រូបនាងនៅតែស្រស់ស្អាត ផងដែរ។

ជាមួយនឹង ការរៀបចំខួបកំណើតគម្រប់អាយុ ៤១ ឆ្នាំរបស់ Fan Bingbing បានបញ្ចេញនូវ រូបភាពជាច្រើន ពោរពេញទៅដោយភាពទាក់ទាញ និងការចាប់អារម្មណ៍របស់អ្នកលេងអ៊ីនធឺណេតជាខ្លាំង។ ជាពិសេស ក្នុងពេលដែលនាងបានតុបតែងខ្លួនយ៉ាងសាមញ្ញក្ដី ក៏មិនអាចបិទបាំងពីសម្រស់ផូរផងរបស់តារាស្រីរូបនេះ បាននោះទេ ដែលនៅក្រោមការបង្ហោះនោះ ហ្វេនៗបានបញ្ចេញមតិ រីករាយចំពោះថ្ងៃកំណើត ក៏ដូចជាបង្ហាញពីការពេញចិត្តចំពោះរូបសម្រស់ មិនចេះប្រែប្រួលរបស់នាង ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់ជាងនេះទៅទៀត តារាស្រីរូបនេះ បានបង្វែរការការចាប់អារម្មណ៍ជាពិសេស ចំពោះរូបភាពមួយសន្លឹក នៅពេលដែលរូបនាងបានបង្ហាញខ្លួនជាមួយនឹងអ្នកម្ដាយ ដែលធ្វើឲ្យមហាជនទាំងឡាយ បានឃើញយ៉ាងច្បាស់ពីសម្រស់ម្ដាយកូនស្រីអ្នកទាំងពីរ ពីភាពស្រស់ស្អាតលេចធ្លោមិនចាញ់គ្នា ព្រមទាំងទទួលបានការសរសើរមិនដាច់ពីមាត់ និងមិនប្លែកក្នុងចិត្តទេថាហេតុអ្វីបានជា Fan Bingbing នៅតែមានមន្តស្នេហ៍ខ្លាំងដល់ថ្នាក់នេះ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing និងម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]