រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្រោយរត់គេចខ្លួនរយៈពេល២ឆ្នាំ៧ខែ ជនសង្ស័យ យឺន វ៉ាន់ដេត ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននៅថ្ងៃទី ១៤កញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង ១៦ល្ងាច នៅក្នុងខេត្តច័ន្ទបុរី និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ កញ្ញា ឆ្នាំដដែល។

តួយ៉ាង មកដល់ថ្ងៃទី ១៨ កញ្ញា លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញ ប្រាប់អ្នកកាសែតក្នុងក្រុមតេឡេក្រាម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះថា៖«[ពិរុទ្ធជន ត្រូវ] ឃុំខ្លួនតាមអំណាចសាលក្រមកំបាំងមុខ ដែលផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១៥ឆ្នាំ ពីបទឃា.តកម្ម និងរង់ចាំការបើកសវនាការលើបណ្តឹងទាស់របស់ពិរុទ្ធជនរូបនេះ»៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែឬថា កាលពីថ្ងៃទី ១៦ មករា ២០២២ នៅវេលាម៉ោង ១៩និង៤៥នាទី ជនសង្ស័យខាងលើ បានសម្លា.ប់សង្សាររបស់ខ្លួនឈ្មោះ ស៊ុន ឌីណា អាយុ ២៦ឆ្នាំ ជានិស្សិតពេទ្យបញ្ចប់សញ្ញាប័ត្របរិញ្ញផ្នែកឡាបូ និងជាអ្នកលក់ឡេតាមអនឡាញ ដោយសារភ្លើងប្រច័ណ្ឌ រូបលោកបានបា.ញ់ជនរងគ្រោះ នឹងត្រូវស្លា.ប់ពេលបញ្ជូនដល់មន្ទីរពេទ្យ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព

ប្រភព ៖ សារព័ត៌មានថ្មីៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]