ថៃ៖ នៅតែជារឿថដែលមហាជនជាច្រើន កំពុងតែធ្វើការតាមដាន បន្ទាប់ពី តារាសម្ដែង លោក DJ Man និងភរិយា តារាស្រី Bitoey ចេញមកបានសារភាព និងបានបដិសេដជុំវិញការចោទប្រកាន់ក្នុងសំណុំរឿងក្ដីឆ.បោ.ក Forex-3D ជាមួយនាយកដ្ឋានស៊ើបអង្កេតពិសេស ហើយក្រោយពីបានត្រួតពិនិត្យអស់ ៥ម៉ោងរួចមក ប្ដីប្រពន្ធអ្នកទាំងពីរ បានបង្ហាញប្រាប់អ្នកសារព័ត៌មាន ពីមានអារម្មណ៍ធូរស្រាលជាងមុន ព្រមនឹងបញ្ជាក់ថា ខ្លួននឹងមិនរត់គេចនោះទេ។
ដោយឡែក បន្ទាប់ពីមានរឿងស្មុគស្មាញមិនឈប់ឈរបែបនេះ ថ្មីៗនេះ លោក DJ Man ក៏បានបង្ហាញពីសកម្មភាពថ្មីមួយនៅលើ បណ្ដាញសង្គម ដោយបានបង្ហោះstory ជាមួយនឹងរូបភាពពីអតីតកាល ក្នុងពេលរៀបចំកោរសក់ ដែលមើលឃើញថា កំពុងតែយំទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនចប់ត្រឹមតែនេះ តារាប្រុសរូបនេះ ក៏បានបង្ហោះរូបភាពជាមួយនឹងក្រុមគ្រួសារផងដែរ ព្រមជាមួយនឹង Bitoey និងប្អូនប្រុសនាង លាយឡំនឹងទំនុកចម្រៀងដែលមានអត្ថន័យ ប្រាប់ខ្លួនឯងកុំឲ្យភ័យ ជីវិតមិនអាចអាក្រក់ជាងនេះទេ គឺត្រូវតែមានថ្ងៃស្អែកដែលជារបស់យើង។ ជាមួយគ្នានេះដែរ លោក DJ Man ក៏បានបង្ហាញពីវីដេអូប្រពន្ធដែលចង់បង្ហាញពីគ្រួសារដ៏គួរឲ្យស្រលាញ់ និងតែងតែគាំទ្រគ្នាទៅវិញទៅមក៕
ប្រភព៖ Khaosod
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]