ថៃ៖ សម្រាប់តារាសម្ដែងស្រី Davikah មិនត្រឹមតែអាចទាញយកចិត្តពីទស្សនិកជន ពីការតុបតែងខ្លួនដ៏ស៊ិ.ច.ស៊ី និងជាស្ទាយ៍ពេញនិយមនោះទេ តែម្ដងនេះ រូបនាង ស្រាប់តែបានចេញមកបង្ហាញពីទ្រព្យសម្បត្តិមួយ ដែលជាផ្ទះប្រណីតស្អាត និងមានតម្លៃរាប់លាន ​ជា​លើក​ដំបូង។

ក្នុងនោះដែរ ត្រូវបានគេដឹងថា ផ្ទះនេះគឺជា​ហាង​កាហ្វេ​មួយ ដែល​បាន​បើក​អស់​រយៈ​ពេល ៧ ៨ ឆ្នាំ​មក​ហើយ ហើយតារាស្រីរូបនេះ ពិតជាមាន​មោទនភាព​ចំពោះ​ហាង​នេះខ្លាំងណាស់ ព្រោះរូបនាងបានចាប់ផ្តើមពីចំណុចសូន្យ និងជាអ្នកធ្វើឡូហ្គោដោយខ្លួនឯង។ ជាពិសេស ហាងមួយនេះ មានការតុបតែងបែបអឺរ៉ុបប្រណីត លម្អ​ដោយ​រូប​សំណាក​យ៉ាងស្រស់ស្អាត ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ថែមទាំងមាន ការធ្វើសាលធំ សម្រាប់​ការ​រៀបចំ​កន្លែង​រៀប​អាពាហ៍​ពិពាហ៍​ ដែល​អាច​ផ្ទុក​មនុស្ស​បាន ២០០ ទៅ ៣០០ នាក់ និងមាន​ចំណត​រថយន្ត​ធំទូលាយ។ ហើយនេះគឺជាហាងកាហ្វេមួយ ដ៏គួរឲ្យចាប់អារម្មណ៍របស់ Davikah ដែលបានបង្ហាញពីទិដ្ឋភាពស្អាតៗ ដោយមានការរៀបចំនិងធ្វើមានបរិយាកាសដ៏​ល្អ ផងដែរ៕

ប្រភព៖ Khaosod

សូមទស្សនារូបភាពខាងក្រោម៖ 

Davikah
Davikah
Davikah
Davikah
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]