ភ្នំពេញ៖ ដោយសារតែ មានការគាំទ្រពីទស្សនិកជនជាច្រើន ចំពោះសមត្ថភាពនោះ បានធ្វើឲ្យតារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត កាន់តែមានភាពល្បីល្បាញនាពេលបច្ចុប្បន្ននេះ ជាពិសេស សូម្បីតែការបង្ហាញខ្លួន ក៏ដូចជាសកម្មភាពមួយចំនួនរបស់លោក ក៏ត្រូវបានហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ផងដែរ។

ដោយឡែក កាលពីថ្មីៗនេះ តារាចម្រៀងរូបនេះ បានបញ្ចេញនូវរូបភាពមួយចំនួន នៅក្នុងការកម្សាន្តយ៉ាងរីករាយរបស់ខ្លួន ប៉ុន្តែត្រូវបានបណ្ដាអ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គម យកចិត្តទុកដាក់ ពេលបានមើលឃើញពីទីកន្លែង ព្រមទាំងកាយវិការដែលបានបង្ហាញឡើង ដូចជាការអង្គុយនៅលើកៅអីបែបស្ងៀមស្ងាត់ រហូតមានអ្នកយកទៅប្រៀបធៀបនឹងតារាចម្រៀង លោក វណ្ណដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមរយៈនេះ ក៏នៅតែមានហ្វេនៗជាច្រើនទៀត បានសរសើរ និងពេញចិត្តទៅលើការតុបតែងខ្លួន និងរៀបចំស្ទាយ៍ឡើងស្រស់សង្ហា មិនថាក្នុងការបង្ហាញនូវសកម្មភាពបែបណានោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ដេវីត
ដេវីត
ដេវីត
ដេវីត
ដេវីត
ដេវីត
ដេវីត
ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]