ភ្នំពេញ៖ ជាការពិត បន្ទាប់ពីក្លាយជាម្ចាស់ពាន ទីបំផុត លីម តិចម៉េង ក៏បានចេញបទចម្រៀងដំបូង ក្នុងផលិតកម្មហង្សមាស ហើយពេលនោះហើយ ដែលគ្រប់គ្នាពិសេសអ្នកគាំទ្រលោក មានការភ្ញាក់ផ្អើល និងរំភើបខ្លាំងជាមួយ Idol របស់គេផងដែរ។
មិនតែប៉ុណ្ណោះ ក៏ព្រោះតែសំឡេងមានភាពខុសប្លែកពីគេ បូករួមជាមួយទេពកោសល្យនៃការប្រើប្រាស់សំឡេង គួបផ្សំនឹងទឹកដមដ៏ក្រអួនក្រអៅ អន្ទងចិត្តអ្នកស្ដាប់ឲ្យស្លុងទៅតាមហើយ។ លើសពីនោះទៅទៀត លីម តិចម៉េង ត្រូវអ្នកគាំទ្រជាច្រើន បានកោតសរសើរពីភាពរួសរាយរាក់ទាក់ និងការឲ្យតម្លៃទៅអ្នកគាំទ្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ថ្មីៗនេះ តិចម៉េង ក៏កាន់តែធ្វើឲ្យអ្នកគាំទ្ររឹតតែស្រលាញ់ដកចិត្តមិនរួច ក្រោយពីបានស្ដាប់នូវការបង្ហើរសំនៀងក្នុងបទចម្រៀងជាភាសាខ្មែរ លាយនឹងភាសាថៃ ដោយផ្ទាល់ បញ្ចេញនូវទឹកដមសម្លេងយ៉ាងពីរោះ អន្លង់អន្លោចមិនថាជាភាសាខ្មែរ ឬថៃនោះទេ គឺបានគ្រប់ទម្រង់នៅតែមានភាពពីរោះជាប់ជានិច្ច៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]