ថៃ៖ បើទោះបីជាបច្ចុប្បន្ននេះ តារាសម្ដែងស្រី Matt Peeranee ហាក់មិនសូវបានបង្ហាញមុខ ជាមួយនឹងការងារសិល្បៈជាច្រើនក្ដី តែប្រជាប្រិយភាពរបស់នាងមិនបានថមថយនោះឡើយ ផ្ទុយទៅវិញ ក៏មានហ្វេនៗជាច្រើន កំពុងរង់ចាំគាំទ្រជាមួយនឹងការវិលត្រលប់មកវិញ របស់តារាស្រីរូបនេះ។

យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី Matt Peeranee ក៏បានចេញមកបង្ហាញពី ការទទួលការងារសម្តែងម្តងទៀតក្នុងរយៈពេល៣ឆ្នាំ ដែលនាងបានឃ្លាតឆ្ងាយមួយរយៈ ដោយនៅក្នុងនោះ តារាស្រីរូបនេះ ក៏បានបើកចិត្តត្រៀមវិលមករកការសម្តែងវិញ ព្រមទាំង​លាត​ត្រដាងពី​រឿងរ៉ាវមួយ ​ដែល​ហ្វេនៗជា​ច្រើន កំពុងតែចាប់អារម្មណ៍​ទៅលើ​រូប​រាងរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ជាពិសេស ជាមួយនឹងឈុតហែលទឹក ដែលតារា​ស្រី Matt បានបង្ហាញថា រូប​នាង​ នៅ​តែ​មិន​មាន​ទំនុក​ចិត្ត​លើ​រូប​រាង​កាយរបស់ខ្លួន ខណៈដែលចង់ថតរូបដោយសម្ងាត់ រហូតដល់ពេលខ្លះតារាស្រីរូបនេះ ថែមទាំងបានសួរនាំគូស្នេហ៍របស់ខ្លួនឲ្យជួយមើលពីភាពសមរម្យក្នុងការបញ្ចេញរូប ទៀតផង៕

ប្រភព៖ Khaosod

សូមទស្សនារូបភាពខាងក្រោម៖ 

Matt
Matt
Matt
Matt
Matt
Matt
Matt
Matt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]