ភ្នំពេញ៖ ក្រោយពីទទួលបានការគាំទ្រ ចាប់តាំងពីបើកដំណើរការហាងដំបូងមក ហាងសាច់អាំងជប៉ុន Sumibi Yokocho បានសម្ពោធសាខាទី២​ ដែលមានទ្រង់ទ្រាយកាន់តែធំ និងបំពាក់ទៅដោយដេគ័រយ៉ាងស្រស់ស្អាត ប្រកបទៅដោយភាពច្នៃប្រឌិតខ្ពស។ កម្មវិធីសម្ពោធហាងទាំងមូលបានធ្វើឡើងកាលពីថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២២​ កន្លងទៅនេះ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយកម្មវិធីសម្ពោធហាងសាខាទី២ នេះផងដែរ ក៏មានការចូលរួមដោយ Influencers ជាច្រើន ដែលកំពុងតែមានប្រជាប្រិយភាពដូចជា៖ Bafido លោក ហេង វិសាល និងលោក Bmo ហើយមិនត្រឹមតែប៉ុណ្ណោះក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។

រូបភាព

យោងតាមការបង្ហើបរបស់លោក យ៉ាន កុសល់ ដែលជាអ្នកគ្រប់គ្រងហាងសាច់អាំងជប៉ុន Sumibi Yokocho បានលើកឡើងថា៖

រូបភាព

ជាមួយគ្នានេះ លោកក៏បានបន្ថែមទៀតថា៖

រូបភាព
រូបភាព
រូបភាព

ដោយឡែកបើនិយាយពីទិដ្ឋភាពនៅក្នុងហាងវិញក៏មានការតុបតែងយ៉ាងស្រស់ស្អាត ប្លែកពីគេ ដោយមានរសនិយមទៅនឹងវប្បធម៌ប្រទេសប្រទេសជប៉ុនញ៉ាំងឱ្យអារម្មណ៍របស់អតិថិជន ប្រៀបបានទៅអង្គុយនៅប្រទេសជប៉ុនដោយផ្ទាល់តែម្តង។ កាត់តែពិសេសក៏មានការដាក់តាំងផ្ទាំងរូបភាព Anime ដឹងតែពេញចិត្តស្ដូកហ្មងហើយ សម្រាប់អ្នកចូលចិត្តស្រលាញ់សិល្បៈរបស់ប្រទេសជប៉ុន។

គួរផ្សំទៅនឹងបរិយាកាស មានផាសុកភាព ស៊ីគ្នាទៅនឹងការតុបតែងដាក់បណ្តែតគោមភ្លើងស្រទន់ទៀតផងនោះ បានបង្កើនអារម្មណ៍ឲ្យអ្នកញ៉ំ មានអារម្មណ៍ស្រស់ស្រាយទ្វេរដង សាកសមបំផុតសម្រាប់ការញុំសាច់អាំងជួបជុំគ្រួសារ មិត្តភក្តិ និងក្រុមការងារ ដោយក្នុងនោះសម្រាប់ការបើកសាខាថ្មី អតិថិជនកុម្ម៉ង់ឈុតតម្លៃចាប់ពី ៣៥ដុល្លារ ឡើងទៅ នឹងទទួលបានស្រាបៀរមួយសាទែនធំ ឬភេសជ្ជៈផ្សេងៗដូចជា ទឹកក្រូច ឬក៏ទឹកសុទ្ធជាដើម។

កុំភ្លេចណា! មកគាំទ្រសាខាថ្មីរបស់ Sumibi Yokocho ចាប់ពីពេលនេះទៅនៅក្នុង Boeung Snor Food Village ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៣ តាមបណ្ដោយផ្លូវ ១០៥ សង្កាត់បឹងកេងកងទី២ រាជធានីភ្នំពេញ៕

រូបភាព
រូបភាព
រូបភាព
រូបភាព

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខ៖ 096 779 5580

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]