តៃប៉ិ៖ ការិយាល័យ អាកាសធាតុរបស់កោះតៃវ៉ាន់ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារតំបន់ភាគអាគ្នេយ៍នៃកោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យ កាលពី ថ្ងៃទី ១៨ កញ្ញា ដោយបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង។

ការិយាល័យអាកាសធាតុបានបន្ថែមទៀត តំបន់ ដែលរងប៉ះពាល់ខ្លាំងជាងគេ គឺនៅចំណុចកណ្តាល នៅក្នុងស្រុក Taitung ហើយបានបន្តការរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ កាលពីល្ងាចថ្ងៃសៅរ៍ នៅក្នុងតំបន់ដដែលនេះ ដែលមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក គ្រោះមហន្តរាយដោយធម្មជាតិនេះ បានបណ្តាលឲ្យ មនុស្សម្នាក់បានស្លាប់ និង 1១៤៦ នាក់បានរងរបួសដោយសារការរញ្ជួយដីនេះ នេះបើយោងតាម នាយកដ្ឋានពន្លត់អគ្គីភ័យ របស់តៃវ៉ាន់បានលើកឡើង ។

ជារួមមក មនុស្សជាង ៦០០ នាក់កំពុងជាប់នៅលើតំបន់ភ្នំ Chike និង Liushishi ដោយសារផ្លូវរងការប៉ះពាល់យ៉ាងដំណំ ទោះបីជាមិនមានអ្នករងរបួសក៏ដោយ ហើយអ្នកជួយសង្គ្រោះកំពុងធ្វើការដើម្បីបើកផ្លូវឡើងវិញ៕

ប្រភព៖ channelnewsasia

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]