ជប៉ុន៖ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈដែល «ព្យុះទីហ្វុង» មានឈ្មោះថា Nanmadol នឹងនាំមកនូវខ្យល់បក់កម្លាំងខ្លាំង និងភ្លៀងធ្លាក់យ៉ាង មិនធ្លាប់មានលើភាគខាងត្បូងប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងទៅដល់ទីក្រុងតូក្យូនៅថ្ងៃអង្គារ។
តាមប្រភពដដែល បានលើកឡើងថា ព្យុះទីហ្វុង Nanmadol នឹងបោកបក់មកលើកោះ Kyushu ភាគខាងត្បូងរបស់ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ដោយនាំមកនូវខ្យល់បក់បោកខ្លាំង ក៏ដូចជាភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោត មនុស្សរាប់ពាន់នាក់ នឹងត្រូវបានជម្លៀសចេញ ហើយទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានព្រមានអំពីស្ថានភាពដែលមិនធ្លាប់មានពីមុនមក ពួកគេនិយាយថា ព្យុះទីហ្វុងដ៏ខ្លាំងនេះ អាចបង្កជាគ្រោះមហន្តរាយ ដែលត្រូវបានគេឃើញ តែម្តងគត់ក្នុងរយៈពេល ពីរ បី ទសវត្សរ៍ចុងក្រោយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK-World Japan បានឱ្យដឹងថា មនុស្សប្រហែល ២លាននាក់នៅភាគនិរតីនៃប្រទេសជប៉ុន ត្រូវបានបញ្ជាឱ្យជម្លៀសចេញ មុនពេលដែលព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយនឹងវាយប្រហារតំបន់នេះ កាលពីថ្ងៃអាទិត្យ៕
ប្រភព៖ NHK-World Japan
សូមទស្សនារូបភាពខាងក្រោម៖


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]