ថៃ៖ ថ្មីៗនេះ អាចជារឿងមួយ ដែលកំពុងតែត្រូវបានហ្វេនបង្ហាញពីក្ដីរំភើបជំនួស ជាមួយនឹងសកម្មភាពសាក់រូប បង្ហាញពីក្ដីស្រលាញ់របស់ Bird ដែលមានចំពោះ តារាស្រី Tangmo បើទោះបីជា នាងមិនបាននៅលើលោកនេះទៀតនោះទេ។
ប៉ុន្តែមិនយូរប៉ុន្មាន គូស្នេហ៍Tangmo Bird ក៏បានប្រឈមមុខនឹងរឿង ដែលប៉ះពាល់ដល់អារម្មណ៍សាជាថ្មីទៀតហើយ បន្ទាប់ពីមានព័ត៌មានក្លែងក្លាយមួយ ដែលត្រូវបានគេចែកចាយពាសពេញបណ្ដាញសង្គម ដោយបានលើកឡើងថា Bird អាចនឹងមានស្នេហាថ្មី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ដោយសារតែចំណុចនេះ Bird ក៏មិនបាននៅស្ងៀមនោះទេ ព្រមទាំងបានចេញមកបង្ហាញនៅលើ Instagram Story ពន្យល់ពីការពិត និងបញ្ជាក់ថាគ្មានអ្នកណានោះទេ។ ជាពិសេស លោកថែមទាំងបានផ្ញើពាក្យទៅកាន់ទំព័រដែលផ្សាយព័ត៌មាននេះ ដោយបានសួរថាតើប្រើខួរក្បាល ឬកែងជើងគិត ដើម្បីបង្ហាញពីព័ត៌មាននេះ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]