រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា ក្រោយពរពោះរយៈពេល៩ខែ១០ថ្ងៃរួចមក កាលពីប៉ុន្មានថ្ងៃមុននេះ តារាកំប្លែងវ័យក្មេងរូបស្រស់ នីឡា កូនស្រីលោកតា វ៉ិចទ័រ បានសម្រាលកូនស្រីជាទីស្រឡាញ់របស់ខ្លួន ដោយសុវត្ថិភាពទាំងម្តាយនិងកូន។

តួយ៉ាង បើទោះបី ទើបនឹងក្លាយជាឪពុកម្តាយថ្មីថ្មោង ទាំងអាយុនៅវ័យក្មេងៗក្តី តែក្រឡេកមើលសកម្មភាពថ្នាក់ថ្នម ប្រពន្ធកូនរបស់ស្វាមីតារាស្រីរូបនេះ គឺមិនចាញ់បុរសទូទៅប៉ុន្មានឡើយ មើលថែរក្សាកូនស្រឡាញ់កូនខ្លាំង ជាពិសសតែងបង្ហោះរូបភាពកូននិងប្រពន្ធ ជះចំហាយកក់ក្តៅខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញស្រាប់តែ កាលពីម្សិលមិញនេះ រូបនាងបែរជាបង្ហោះសារក្នុងStory គណនីInstagramរបស់ខ្លួន នៅសុខៗមានអាការៈជំងឺបាក់ទឹកចិត្ត ដោយមិនដឹងពីមូលហេតុទាល់តែសោះ ខណៈទទួលបានការមើលថែយ៉ាងកក់ក្តៅ ពីឪពុកម្តាយនិងស្វាមីយ៉ាងដិតដល់។

គួរបញ្ជាក់ផងដែរថា តាំងពីថ្ងៃត្រៀមសម្រាលរហូតដល់ចេញពីមន្ទីរពេទ្យ គេក្រឡេកឃើញវត្តមានលោកតាវ៉ិចទ័រនិងភរិយា នៅជាប់កូនស្រីជានិច្ច ព្រោះនរណាៗក៏ដឹងដែលថា លោកតាវ៉ិចទ័រស្រឡាញ់កូនស្រីម្នាក់នេះជាខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាកំប្លែង នីឡា
តារាកំប្លែង នីឡានិងស្វាមី
តារាកំប្លែង នីឡា និងស្វាមី
សំណេររបស់តារាកំប្លែង នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា