ថៃ៖ កាលពីថ្ងៃទី ១៩ ខែកញ្ញាកន្លងទៅ យោងតាមកាសែតក្នុងស្រុកថៃ បានចុះផ្សាយពី Engfa Waraha ដែលត្រូវបានគេស្គាល់ថា ជា Miss Grand Thailand ២០២២ ដោយរូបនាងបានរងការរិះ.គ.ន់ ពីរឿងដែលត្រូវបានហ៊ុំព័ទ្ធដោយបុគ្គលិកសន្តិសុខពេលដើរទិញឥវ៉ាន់។
ក្នុងនោះដែរ តាមរយៈវីដេអូដែលថតបានពីទិដ្ឋភាពរបស់ Engfa Waraha បានបង្ហាញឲ្យឃើញថា បវរកញ្ញារូបនេះ ត្រូវបានក្រុមសន្តិសុខ ជាង១០នាក់ ដើរហែហមការពារ នៅមជ្ឈមណ្ឌលលក់ទំនិញមួយកន្លែង ដែលសកម្មភាពបែបនេះ ហាក់កំពុងតែរីករាលដាលនៅលើបណ្តាញសង្គមថៃ និងទាក់ទាញការរិះ.គ.ន់ចម្រុះ ដោយមានមតិមួយចំនួនបានលើកឡើង ថាតើនាងបានធ្វើអ្វីខ្លះទៅហេតុអី បានជាត្រូវមានមនុស្សការពារច្រើនយ៉ាងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក៏នៅមានទស្សនិកជនជាច្រើន បានចេញមុខការពារ Engfa Waraha ដោយបាននិយាយប្រកែកទៅវិញថា ការការពាររបស់នាង គឺជាការចាំបាច់ដើម្បីជៀសវាង ពីអ្នកគាំទ្រជ្រុលនិយម ក៏ដូចជាមនុស្សមានបំណងមិនល្អ ដែលអាចបង្កឱ្យមានសំឡេងរំខាននៅក្នុងហាងទំនិញ ដូច្នេះហើយ វាគឺជាការចាំបាច់សម្រាប់នាង ក្នុងការការពារ។
គួរបញ្ជាក់ផងដែរថា Engfa Waraha បានទទួលភាពល្បីល្បាញ នៅពេលដែលនាងបានឈ្នះការប្រលង Miss Grand Thailand ២០២២ ហើយកាលពីមុននោះ នាងក៏បានចូលរួមក្នុងការប្រលង The Voice Thailand ឆ្នាំ ២០១៨ និងបានចេញនូវផលិតផលចម្រៀងមួយចំនួន ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]