រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងពន្លកថ្មី លីម តិចម៉េង ជាតារាប្រុសដែលកំពុងផ្ទុះប្រជាប្រិយភាពខ្លាំង ខណៈទើបនឹងប្រឡូកក្នុងវិថីសិល្បៈរាប់ចាប់តាំងពីថ្ងៃលើកពានរហូតដល់ពេលនេះ មិនដល់១ខែផង តែទទួលការបានការងារថតចម្រៀងនិងឡើងឆាក ជាប់ៗគ្នាស្ទើរគ្មានពេលសម្រាកទាល់តែសោះ។

តួយ៉ាង ហ្វេនៗបាក់ការពេញចិត្តជាខ្លាំងលើតារាប្រុសរូបនេះ មិនថាជាទឹកដមសំនៀងបកស្រាយចម្រៀង ឬអត្តចរឹកក្រោយឆាកនោះឡើយ ពោលគឺតារាចម្រៀងពូកែដាក់ខ្លួន ខណៈរូបលោកមានសមត្ថភាពពេញពោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយសារតែតារាប្រុសរូបនេះ មានរាងតូចស្តើងខុសប្លែកពីតារាចម្រៀងនានា មើលទៅហ្វេនៗក៏បារម្ភពីសុខភាពរបស់រូបលោក ស្របពេលការងារសម្រុកមកគ្មានពេលសម្រាកគ្រប់គ្រាន់ តាំងពីថ្ងៃប្រកាសលទ្ធភាពវគ្គផ្តាច់ព្រ័តមកម្លេះនោះ ស្រាប់តែរូបលោកបង្ហោះសារយ៉ាងដូច្នេះថា ៖

លីម តិចម៉េង

គួរបញ្ជាក់ផងដែរថា លោក លីម តិចម៉េង ជាតារាចម្រៀងថ្មីថ្មោង ជាម្ចាស់ពានរង្វាន់នៅក្នុងការប្រកួតចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលផ្ទុះការគាំទ្រខ្លាំងជាងគេបង្អស់គួរឲ្យកត់សម្គាល់ជាខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀងពន្លកថ្មី លីម តិចម៉េង
  តារាចម្រៀងពន្លកថ្មី លីម តិចម៉េង
  តារាចម្រៀងពន្លកថ្មី លីម តិចម៉េង
  តារាចម្រៀងពន្លកថ្មី លីម តិចម៉េង
សំណេររបស់ តារាចម្រៀងពន្លកថ្មី លីម តិចម៉េង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]