ថៃ៖ ក្រៅពីមានភាពល្បីល្បាញ ព្រមទាំងមានភាពជោគជ័យជាមួយនឹងការងារសិល្បៈហើយ សម្រាប់តារាស្រី Ann Thongprasom ក្នុងជីវិតរស់នៅប្រចាំក៏មិនធម្មតាដូចគ្នា ជាពិសេស ថ្មីៗនេះ រូបនាងស្រាប់តែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញផ្ទះថ្មីរបស់ខ្លួន។

ក្នុងនោះដែរ ត្រូវបានគេដឹងថា ផ្ទះប្រណីតថ្មីមួយនេះ របស់ តារាស្រី Ann Thongprasom គឺជាផ្ទះដ៏ស្រស់ស្អាត ដែលបានធ្វើរួចរាល់ទៅហើយ ខណៈដែលកាលពីកន្លង​មកនេះ រូប​នាង ក៏​បាន​បញ្ចេញ​រូបភាពឲ្យហ្វេនៗ​បាន​ទស្សនា​ជា​បន្តបន្ទាប់ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាមួយនឹងការបង្ហាញពីរូបភាពថ្មីចុងក្រោយនេះ តារាស្រី Ann បានធ្វើឲ្យអ្នកគាំទ្រ មើលឃើញពីការតុបតែងយ៉ាងស្រស់ស្អាត នៅក្នុងបរិវេណក្នុងផ្ទះទាំងមូល និងគួរឲ្យចាប់អារម្មណ៍ស្ទើរតែ​គ្រប់​ជ្រុងជ្រោយ ​មិនថាបន្ទប់ទឹក ឬបន្ទប់ទទួលភ្ញៀវ ជាពិសេស បរិវេណខាងមុខផ្ទះរបស់នាង ​ក៏​ត្រូវ​បាន​តុបតែង​យ៉ាងមានសោភ័ណភាព ដែលលម្អដោយដើមឈើ​ស្រស់បំព្រង ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Ann
Ann
Ann
Ann
Ann
Ann
Ann
Ann
Ann
Ann
Ann
Ann

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]