ភ្នំពេញ៖ ផ្សារទំ​នើប​ ខេ​​ ម៉ល​ អភិវឌ្ឍដោយក្រុមហ៊ុន អឺបេនលែន​ (Urbanland) ប្រកាសពង្រីក​គម្រោង​ផ្សារទំ​នើបមួយទៀតនៅ​ក្នុង​តំបន់​ព្រែក​ត្នោត ភាគ​ខាងត្បូង​នៃទីក្រុង​ភ្នំពេញ។ ផ្សារទំ​នើប​ ខេ​​ ម៉ល​ ព្រែក​ត្នោត នឹងក្លាយជាទីតាំងសហគមន៍​ថ្មី​មួយ​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​ ២ ដើម្បី​​បង្កើន​ភាពងាយស្រួលដល់អតិថិជន និងភាពរស់រវើកនៃតំបន់ព្រែកត្នោតនាពេលឆាប់ៗខាងមុខ។ 

រូបថត​គំរូមើលពីលើរបស់ផ្សារទំ​នើប​ ខេ​​ ម៉ល​ ព្រែក​ត្នោត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយគ្រាន់តែធ្វើដំណើរត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះចេញពីមហាវិថីសម្តេច ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ ២ លោកអ្នកនឹងអាចមើលឃើញពីទីតាំងរបស់ផ្សារទំនើប ខេ​​ ម៉ល​ ព្រែក​ត្នោត ដ៏ធំទូលាយ អមជាមួយបរិយាកាសធម្មជាតិបៃតង ស្រស់រង់ចាំទទួលស្វាគមន៍ លោកអ្នកនាពេលអនាគត។ 

រចនាជាមួយភាពច្នៃប្រឌិត និងការផ្តោតគំនិតសំខាន់លើផាសុកភាពតាមបែបធម្មជាតិសម្រាប់អ្នកប្រើប្រាស់ គម្រោងផ្សារទំនើបថ្មីនេះ ប្រៀបបីដូចជាសហគមន៍ចម្រុះមួយ ដែលនឹងផ្តល់ជូននូវទីកន្លែងជួបជំុមិត្តភក្តិ និងក្រុមគ្រួសារក្នុងការលម្ហែកម្សាន្ត ក៏ដូចជាការទិញទំនិញប្រចាំថ្ងៃ ព្រមទាំងការចូលរួមប្រារព្ធកម្មវិធីផ្សេងៗជាច្រើនប្រភេទសម្រាប់សហគមន៍នៅជុំវិញតំបន់នេះ​។ 

គម្រោងថ្មីនេះនឹងធ្វើឡើងលើទំហំផ្ទៃដីប្រមាណ ៨,០០០ ម៉ែត្រការ៉េ ដោយរួមមានទីកន្លែងជួបជុំ ជាសាធារណៈផ្លាហ្សាធំទូលាយបែបបើកចំហ និងទីធ្លាបៃតងធម្មជាតិសម្រាប់សកម្មភាពកម្សាន្តផ្សេងៗ ដោយមានទីតាំងស្ថិតនៅជាប់នឹងបុរីចន្ទគីរី ហើយក៏ជាគម្រោងថ្មីមួយទៀតដែលត្រូវបាន បង្កើតឡើងដោយក្រុមហ៊ុនឈ្នះពានង្វាន់ អឺបេនលែន (Urbanland) ក្នុងវិស័យអភិវឌ្ឍន៍ អចលនទ្រព្យ។ 

ផ្សារទំនើបថ្មីនេះបានប្រារព្ធពិធីប្រកាសគម្រោងអភិវឌ្ឍន៍ជាផ្លូវការនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២ ជាមួយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងផ្សារទំនើបឡាក់គី ប្រោនកាហ្វេ និង Kungfu Kitchen ស្របពេលដែលដៃគូពិសេសៗជាច្រើនទៀត​នឹងចូលរួមមានវត្តមានជាបន្ត បន្ទាប់ក្នុងពេលឆាប់ៗខាងមុខ។

លោក ហុក កាំង 

លោក កាំង ហុក អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន អឺបេនលែន បានមានប្រសាសន៍ថា៖ 

ប្រសាសន៍លោក កាំង ហុក 

លោក Jose Carlos Reis Bettencourt នាយកគ្រប់គ្រងផ្សារទំនើប ឡាក់គី​ បានមានប្រសាសន៍ថា៖ 

ប្រសាសន៍លោក Jose Carlos Reis Bettencourt 
អ្នកតំណាងផ្សារទំនើប ខេ ម៉លព្រែកត្នោត និងអ្នកតំណាងដៃគូសហការពាណិជ្ជកម្ម

ក្នុងឱកាសនេះដែរ លោកស្រី Denise Lim នាយកគ្រប់គ្រងភោជនីយដ្ឋាន Kungfu Kitchen បានបង្ហាញចំណាប់អារម្មណ៍អំពីភាពជោគជ័យរបស់ភោជនីយដ្ឋាន Kungfu Kitchen ដែលកំពុងបើកដំណើរការនៅផ្សារទំនើប ខេ ម៉ល វេង ស្រេង​ ដោយមានក្រុមការងារផ្សារទំនើប ខេ ម៉ល និង អឺបេនលែន តែងតែផ្តល់ការគាំទ្រ ទំនុកចិត្ត និង ភាពជឿជាក់ ក្នុងការបន្តដំណើរក្នុងភាព ជាដៃគូសហការ ព្រមទាំងផ្តល់ឱកាសដល់ Kungfu Kitchen ចូលរួមក្នុងការពង្រីកសាខាថ្មីរបស់ ខ្លួនមួយទៀតនៅផ្សារទំនើប ខេ ម៉ល ព្រែកត្នោត ផងដែរ។

អ្នកតំណាងរបស់ ប្រោនកាហ្វេ ដែលជាដៃគូសហការពាណិជ្ជកម្មផ្សារទំនើប ខេ ម៉ល

ក្នុងពេលបច្ចុប្បន្ននេះ លោកអ្នកដែលធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ត្រង់តំបន់ផ្លូវ ៦០ ម៉ែត្រ ជាពិសេសតំបន់ព្រែកត្នោត លោកអ្នកនឹងបានឃើញនូវភាពលេចធ្លោនៃការវិនិយោគ និងការអភិវឌ្ឍន៍ធំៗជាច្រើនរួម​មាន​ គម្រោង​សាងសង់​បុរីសាលា​រៀន និង​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា​ អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅដ៏ធំជាងគេមួយក្នុងតំបន់ និង គម្រោងស្ពានអាកាស ព្រះមុនីវង្សដែលនឹងតភ្ជាប់ចរាចរណ៍សំខាន់ៗឆ្លងកាត់តំបន់​ផ្លូ​វ​ ៦០ ម៉ែត្រ និងតំបន់ស្ទឹងព្រែកត្នោត នាពេលអនាគត។

ទីតាំងផ្លូវ និងតំបន់ព្រែកត្នោតនៃគម្រោងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត

ភាពជោគជ័យនៃគម្រោងអភិវឌ្ឍន៍ដំបូងគេរបស់ផ្សារទំនើប ខេ ម៉ល នៅក្នុងតំបន់ វេង ស្រេង គឺជាភស្តុតាងនៃទស្សនៈវិស័យរបស់ក្រុមហ៊ុន អឺបេនលែន (Urbanland) ក្នុងការរៀបចំអនាគត និងបង្កើនគុណភាពនៃការរស់នៅឱ្យកាន់តែល្អប្រសើរជាងមុនសម្រាប់ប្រជាជនកម្ពុជា។ លើសពីនេះទៅទៀត ការទទួលស្គាល់ និងការគាំទ្រពីអតិថិជនជាច្រើនដល់ផ្សារទំនើប ខេ ម៉ល នេះ បានបង្ហាញពីលទ្ធផលប្រកបដោយផ្លែផ្កាល្អមួយពីសហគមន៍តំបន់ វេង ស្រេងហើយ គម្រោងថ្មី របស់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត ក៏នឹងបន្តផ្តល់ជូននូវការរស់នៅប្រកបដោយផាសុកភាព និងភាពងាយស្រួលដល់សហគមន៍ក្នុងបរិស្ថានប្រណិតបែបធម្មជាតិផងដែរ។

ទិដ្ឋភាពនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង

បច្ចុប្បន្នផ្សារទំនើប ខេ ម៉ល​ មានហាងម៉ាកល្បីៗទាំងក្នុងនិងក្រៅស្រុកចំនួន ៣៣ ហាង និងជាផ្សារទំនើបសហគមន៍ដំបូងគេបង្អស់ក្នុងការលើកកម្ពស់មុខមាត់តំបន់ វេង ស្រេង ដែលបម្រើជូន ប្រជាជនក្នុងសហគមន៍ជុំវិញជាមួយការរចនាស្ថាបត្យកម្មដ៏ល្អឥតខ្ចោះ ប្រកបដោយបរិយាកាសធម្មជាតិបៃតង ហើយដែលកំពុងទទួលស្វាគមន៍អតិថិជនប្រមាណ ៤,៥០០ នាក់ជារៀងរាល់ថ្ងៃ។ 

ទីតាំងរបស់ផ្សារទំនើប ខេ ម៉ល វេង ស្រេង មានចំងាយប្រមាណតែ5 ៥ នាទី ប៉ុណ្ណោះពីរង្វង់មូលស្ទឹងមានជ័យ និងប្រមាណតែ ១០ នាទីពីរង្វង់មូលចោមចៅ និងត្រឹមតែ ១៥នាទី ពីអាកាសយានដ្ឋានអន្តរជាតិ។ ផ្សារទំនើប ខេ ម៉ល ក៏ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ KMH Park ក្នុងតំបន់ វេង ស្រេង ដែលឈរនៅលើផ្ទៃដីទំហំ ៦ ហិកតា រួមជាមួយអគារ ISI Tower ផ្ទះអាជីវកម្មចំនួន ៤០ និងតារាងបាល់ទាត់មួយផងដែរ។

អំពីក្រុមហ៊ុន អឺបេនលែន (Urbanland) 

ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងស្រុកមួយដែលមានគោលដៅ បង្កើតកន្លែងដែលមានភាពច្នៃប្រឌិតខ្ពស់ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅធ្វើការ និងកម្សាន្ដ ជាមួយការប្ដេជ្ញាមុតមាំលើគុណភាព ភាពឋិតថេរ និង ភាពផ្ចិតផ្ចង់។ ក្រុមហ៊ុន អឺបេនលែន បានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថាការ ផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីជួយលើកកម្ពស់គុណភាពរស់នៅរបស់ពួកគេ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។ 

ក្រុមហ៊ុន អឺបេនលែន ក៏ជាសមាជិក នៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុងស្រុក ខ្នាតធំមួយមានបទពិសោធជាង ២២ ឆ្នាំក្នុងវិស័យសំណង់។ ក្រុមហ៊ុន អឺបេនលែន ត្រូវបានទទួល ស្គាល់តាមរយៈការបង្កើតគម្រោងប្រណីតៗ ពោរពេញដោយភាពច្នៃប្រឌិត ដោយប្រើប្រាស់ការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បងដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែល ជាប់ជ័យលាភីរួមមានអាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences និង Embassy Central (ខុនដូបែបប្រណីត) ព្រមទាំងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort ក៏ដូចជាគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់ វេង ស្រេង គឺ KMH Park ដែលជាផែនការ ធំថ្មីរួមមានអគារ ការិយាល័យហាងលក់ទំនិញ លំនៅឋាននិងសួនលម្ហែកាយបែបធម្មជាតិរួមទាំង K Mall និងអគារ ISI Tower ៕

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងរបស់ក្រុមហ៊ុន អឺបេនលែន សូមចុចនៅទីនេះ Projects - Urbanland Asia៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]