បរទេស៖ កាលពីដើមខែនេះ អ្នករៀបចំ កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Universe បានប្រកាសថា ការប្រកួតត្រូវបានពន្យារពេល ដើម្បីបញ្ចៀស ជាន់គ្នាជាមួយនឹងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 ដែលធ្វើឡើងនៅប្រទេសកាតា ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកាដល់ថ្ងៃទី ២៨ ខែធ្នូ។
ជាក់ស្តែង ស្ថាប័ន បានប្រកាសជាផ្លូវការថា កម្មវិធីបវរកញ្ញាចក្រវាល ឆ្នាំ ២០២២ នឹងធ្វើឡើងនៅទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដែលជាវគ្គផ្តាច់ព្រ័ត្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទីក្រុង New Orleans បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដែលរំពឹងទុកយ៉ាងខ្លាំងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយអ្នករៀបចំកម្មវិធីទទួលបន្ទុក ក្នុងការរៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាលប្រចាំឆ្នាំលើកទី ៧១ ដែលនេះគឺជាឱកាសដ៏កម្រ និងកិត្យានុភាពក្នុងការបង្ហាញជា វិជ្ជមានដល់ទីក្រុង New Orleans ទៅកាន់ទស្សនិកជនទូទាំងពិភពលោកក្នុង ១៦៥ ប្រទេស មកពីពិភពលោក៕
ប្រភព៖ www.wwltv.com
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]