ភ្នំពេញ៖ កាលពីថ្មីៗនេះ ម្ចាស់ជ័យលាភី ក្នុងកម្មវិធី ប្រលងអន្តរជាតិ Cambodia Idol រដូវកាលទី ៤ លីម តិចម៉េង កំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងប្រជាប្រិយ ហក់ឡើងគួរឲ្យកត់សម្គាល់ពីសំណាក់មហាជន។

ហេតុដូច្នេះ ហាក់មិនបាច់សង្ស័យនោះទេថា តារាចម្រៀងក្មេងពន្លកថ្មីរូបនេះ កំពុងមមាញឹក ក្នុងការងារសិល្បៈ ប្រចាំថ្ងៃ ជាពិសេសនោះ ការចូលរួមកម្មវិធីផ្សេង ៗ ដែលគេត្រូវបានលើកយកមកនិយាយថា ប្រជាប្រិយភាពរបស់លោក មានសន្ទុះយ៉ាងគំហក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពមួយ ដែលទម្លាយចេញពីកម្លោះតូចរូបនេះ បានលើកឡើងថា ក្រោយពីបានទទួលជ័យជំនៈ ក្នុងការប្រឡង Cambodia Idol បានធ្វើឲ្យកាលវិភាគរបស់លោក មានភាពរវល់ជាខ្លាំង ដែលធ្វើឲ្យលោក មានភាពមមាញឹក ក្នុងការងារ បូករួមនឹងសុខភាពមិនអំណោយផលផង លោកបានទម្លាយថា សន្លប់ដល់ទៅ ២ដង ក្នុងរយៈពេល ៤ ថ្ងៃ ព្រោះតែចេញទៅថត MV បូករួមទៅនឹង ចូលរួមកម្មវិធីផ្សេងៗ។

យ៉ាងណាមិញ ពាក្យសម្តីដែលបានរៀបរាប់ខាងលើ ដែលតារាប្រុសវ័យក្មេង បានឡើងកម្មវិធីមួយក្នុងផ្សារទំនើប ដែលយកចែកចាយពាលពេញ TikTok ដែលបានធ្វើឲ្យមហាជន ជាពិសេសហ្វេនៗ នារី មានការអាណិតអាសូរ ថែមទាំងជួយលើកទឹកចិត្ត ក៏ដូចជា ឲ្យថែរក្សាសុខភាពរបស់លោកដូច្នេះដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

លីម តិចម៉េង 
លីម តិចម៉េង 
លីម តិចម៉េង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]