រាជធានីភ្នំពេញ ៖ មហាជនភាគច្រើន ប្រាកដជ្រាបរួចមកហើយថា ឈុតតំណាងជាតិ«គោព្រៃ» ដែលនឹងត្រូវយកទៅប្រកួតនៅលើឆាកអន្តរជាតិ Miss Grand International នៅក្នុងប្រទេសឥណ្ឌណេស៊ី នាពេលឆាប់ៗនេះ ទទួលមតិរិះ.គន់ឥតសំចៃពីអ្នកលេងបណ្តាញសង្គម ដោយសារតែផ្អើលថា ការច្នៃមិនសាកសមសម្រាប់ឈរលើឆាកអន្តរជាតិនោះឡើយ ការរច្នៃហាក់សាមញ្ញនៅឡើយ។
តួយ៉ាង ក្រោយទទួលការរិះ.គន់មិនស្រាក់ស្រាន្តពីអ្នកគាំទ្រវិស័យបវរកញ្ញាហើយនោះ កាលពីយប់មិញនេះ គេឃើញគេហទំព័រផ្លូវការរបស់ Miss Grand Cambodia បានបង្ហោះគម្រូឈុតក្រោយកែសម្រួលជាលើកទី២ ក្នុងនោះក៏នៅទទួលការមិនពេញចិត្តពីមហាជនភាគតិច ព្រោះភាគច្រើនចង់ឲ្យប្តូរឈុតនេះចេញតែម្តង មិនមែនចង់ឲ្យកែសម្រួលនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្នុងនោះក៏មានបងប្អូនមួយចំនួនតូចក៏បង្ហាញការគាំទ្រ សម្រាប់ឈុតថ្មីនេះផងដែរ ព្រោះពេលខ្លះ ទាល់តែបានស្លៀកលើខ្លួនរបស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី អាចប្រែជាទាក់ទាញខ្លាំងជាងរូបគម្រូក៏ថាបាន។ គួរបញ្ជាក់ផងដែរថា ឈុត«គោព្រៃ»គឺជា ឈុតតំណាងឲ្យខេត្តមណ្ឌលគិរី បញ្ជាក់ថាខេត្តមួយនេះសម្បូរព្រៃព្រឹក្សាសម្បូរសត្វព្រៃ និងមានពែងកាហ្វេ ដែលតំណាងឲ្យកាហ្វេដ៏ល្បីល្បាញចេញពីខេត្តមួយនេះ៕
បើចង់ដឹងឲ្យាកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]