ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មនុស្សពីរនាក់បានស្លាប់ និងយ៉ាងហោចណាស់មនុស្ស ៤៣ នាក់បានរងរបួស បន្ទាប់ពីព្យុះទីហ្វុង Nanmadol បានបោកបក់លើកោះ Kyushu របស់ប្រទេសជប៉ុនកាលពីយប់ថ្ងៃអាទិត្យ ជាមួយនឹងស្ថានភាពធ្ងន់ធ្ងរ នៅតែបន្តកើតមាននៅថ្ងៃចន្ទ។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា ព្យុះទីហ្វុងនេះ នឹងប៉ះពាល់ដល់តំបន់ដ៏ធំ មួយពីភាគខាងលិចប្រទេសជប៉ុនទៅកាន់ភាគខាងជើងប្រទេសជប៉ុន ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវាក៏បានធ្វើឱ្យប្រជាជនប្រហែល ៣សែននាក់ គ្មានថាមពលអគ្គីសនីប្រើប្រាស់ ដោយ JMA បាននិយាយថា ប្រជាជនជប៉ុនរាប់លាននាក់ត្រូវបានប្រាប់ឱ្យជម្លៀសចេញ និងរក្សាការប្រុងប្រយ័ត្ន ចំពោះនឹងព្យុះទីហ្វុងមួយនេះ។
មិនត្រឹមតែប៉ុណ្ណោះ ជើងហោះហើរជាង ៧០០ ក្រុមហ៊ុនអាកាសចរណ៍ដែលមានជើងហោះហើរ សម្រាប់ថ្ងៃចន្ទ ក៏ត្រូវបានលុបចោល ជាមួយនឹងការសេវាជិះថភ្លើងសាធារណៈ ក៏ត្រូវបានផ្អាកបណ្ណោះអាសន្នផងដែរ៕
ប្រភព៖ cgtn
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]