ម៉ាកាវ៖ ថ្មីៗនេះ តាមរយៈប្រភពដ៏ល្បីមួយ បានបង្ហាញថា ភរិយាច្បងរបស់អ្នកជំនួញល្បីឈ្មោះ Alvin Chau បានចូលរួមសវនាការ របស់ស្វាមី កាលពីថ្ងៃទី ១៩ ខែកញ្ញាកន្លងទៅនេះ។
ក្នុងនោះដែរ ត្រូវបានគេដឹងថា ការដែល ភរិយា លោក Alvin Chau បានទៅតុលាការ ដើម្បីចូលរួមសវនាការរបស់ស្វាមីខ្លួននេះ គឺបានធ្វើឲ្យមានមតិជាច្រើន នៅលើបណ្តាញសង្គម និយាយអំពីប្ដីប្រពន្ធគូនេះ រួមទាំងបានបង្ហាញពី ក្ដីអាណិតចំពោះនាង ដោយបានលើកឡើងថា នាងនៅតែស៊ូទ្រាំនឹងភាពជូរចត់ជាច្រើន ពេលស្វាមីមានរឿងស្នេហាលួចលាក់ រហូតដល់ពេលនេះ ស្វាមីនៅតែខ្លួនទទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា នេះគឺការកាត់ក្តីលើកទីពីរ ដែលទាក់ទងនឹងការចោ.ទប្រកា.ន់ ចំពោះ លោក Alvin Chau ថាបានបោ.កប្រា.ស់ក្នុងអាជីវកម្មសេវាកម្មល្បែងអនឡាញ ។ ជាពិសេស លោក Alvin Chau ថែមទាំងត្រូវបានចោទប្រកាន់ សរុបចំនួន ២៨៩ ករណី រួមទាំងការបង្កើត និងដឹកនាំក្រុមឧ.ក្រិ.ដ្ឋជ.ន សកម្មភាពល្បែងស៊ីសងខុសច្បាប់ ការក្លែងបន្លំនិងការលាងលុយកខ្វក់៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]