ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា កំពុងសហការជាមួយធនាគារ អេស៊ីលីដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ល្បីមួយរបស់កម្ពុជា ដើម្បីផ្តល់ជម្រើសទូទាត់បន្ថែម ដែលអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការឌីជីថលបានយ៉ាងឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។
ភាពជាដៃគូថ្មីនេះនឹងអាចឱ្យអតិថិជន និងដៃគូរបស់ក្រុមហ៊ុន Smart Axiata និង ធនាគារ អេស៊ីលីដា ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ជាច្រើនតាមរយៈគណនីរបស់ ធនាគារ អេស៊ីលីដា របស់ពួកគេ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- អតិថិជនប្រើសេវាលេខទូរស័ព្ទបង់លុយជាមុនរបស់ក្រុមហ៊ុន Smart Axiata នឹងអាចបញ្ចូលលុយលេខទូរសព្ទ័តាមរយៈគណនី ធនាគារ អេស៊ីលីដា នៅក្នុងកម្មវិធី ស្មាតណាស់ (SmartNas) និងគេហទំព័ររបស់ក្រុមហ៊ុន Smart Axiata។
- អតិថិជន Postpaid របស់ក្រុមហ៊ុន Smart Axiata នឹងមានជម្រើសបន្ថែមក្នុងការទូទាត់វិក្កយបត្រប្រចាំខែ តាមរយៈគណនី ធនាគារ អេស៊ីលីដា របស់ពួកគេនៅក្នុងគេហទំព័រ PayMyBill។
- អតិថិជនរបស់ក្រុមហ៊ុន Smart Axiata នឹងអាចទិញលេខទូរស័ព្ទពិសេសនៅក្នុងគេហទំព័រ GetMyNumber និងទទួលបានជា eSIM ហើយទូទាត់តាមរយៈគណនី ធនាគារ អេស៊ីលីដា របស់ខ្លួន។
- ដៃគូ និងអ្នកចែកចាយរបស់ក្រុមហ៊ុន Smart Axiata នៅទូទាំងប្រទេសនឹងអាចធ្វើប្រតិបត្តិការទិញ និងទូទាត់នៅក្នុងកម្មវិធី Dealer App តាមរយៈគណនី ធនាគារ អេស៊ីលីដា។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖
ការដាក់ ធនាគារ អេស៊ីលីដា បញ្ចូលជាជម្រើសទូទាត់នៅទូទាំងបណ្តាញឌីជីថលរបស់ក្រុមហ៊ុន Smart Axiata គឺជាការបោះជំហានមួយទៀតឆ្ពោះទៅរកការធ្វើឌីជីថលនីយកម្មបទពិសោធន៍របស់អតិថិជន និងផ្តល់ដំណោះស្រាយដ៏ឆាប់រហ័ស និងគួរឱ្យទុកចិត្តបានសម្រាប់ពួកគេ និងដៃគូរបស់ក្រុមហ៊ុន Smart Axiata។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា៖
ការទូទាត់អេឡិចត្រូនិក គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ក្រុមហ៊ុន Smart Axiata កំពុងបន្តខិតខំផ្សព្វផ្សាយអំពីបចេ្ចកវិទ្យាទូទាត់អេឡិចត្រូនិក ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីដំណោះស្រាយទូទាត់ប្រភេទនេះ។ ជាមួយគ្នានេះដែរ វាគឺជាផ្នែកមួយនៃយុទ្ធនាការរបស់ក្រុមហ៊ុន Smart Axiata ដើម្បីលើកទឹកចិត្តឱ្យមានការប្រើប្រាស់ដំណោះស្រាយឌីជីថល កម្មវិធីប្រូម៉ូសិន បញ្ចូលលុយតាម អ៊ី ថប់អាប់ ហើយឈ្នះ (E-Top Up to WIN) របស់ក្រុមហ៊ុន Smart Axiata ផ្តល់ជូននូវរង្វាន់ដល់អតិថិជនរាល់ពេលដែលពួកគេបញ្ចូលទឹកប្រាក់តាមអេឡិចត្រូនិក។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧,៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័ត ដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងកម្លាយខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
អំពីធនាគារ អេស៊ីលីដា
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបង្កើតឡើងទៅតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា។ ធនាគារ អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកសម្រាប់ការផ្តល់ឥណទាន និងអភិវឌ្ឍន៍ សហគ្រាសខ្នាតតូច និងមធ្យម។
ធនាគារ អេស៊ីលីដា លីមីតធីត បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិ នៃ កម្ពុជា ដើម្បីប្រតិបត្តិការជាធនាគារឯកទេស នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០០។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ជាថ្មីម្តងទៀតទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃ កម្ពុជា ជាធនាគារពាណិជ្ជ ដែលអនុញ្ញាតឱ្យធនាគារ អេស៊ីលីដា មានសមត្ថភាពពេញលេញ ក្នុងការផ្តល់សេវាធនាគារ ស្របតាមតម្រូវការរបស់អតិថិជន និងទីផ្សារ ហើយធនាគារអេស៊ីលីដា លីមីតធីត ត្រូវបានប្តូរឈ្មោះទៅជា ធនាគារ អេស៊ីលីដា ភីអិលស៊ី។
ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារដំបូងគេក្នុងប្រទេសកម្ពុជា ដែលទទួលបានការវាយតម្លៃចំណាត់ថ្នាក់ឥណទានដោយស្ថាប័នអន្តរជាតិកំពូលគឺភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទាន Standard & Poor's និង GIIRS។
ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា ត្រូវបានតែងតាំងជាបេក្ខជននៃវេទិកាសេដ្ឋកិច្ចពិភពលោក Global Growth Companies 2014 ហើយបានក្លាយជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក។
ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានកាន់ភាគហ៊ុនចំនួន ៥១,៤៩% ដោយជនជាតិកម្ពុជា រួមទាំងបុគ្គលិករបស់ធនាគារនិងភាគហ៊ុនិកសាធារណៈ ហើយភាគហ៊ុន ៤៨,៥១% ទៀតត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Sumitomo Mitsui Banking Corporation (១៨,០៦៦៩%) ក្រុមហ៊ុន COFIBRED (១២,១២៧១%) ក្រុមហ៊ុន ORIX Corporation (១២,១២៧១%) ក្រុមហ៊ុន North Haven Thai Private Equity Rumdul Company (Hong Kong) Limited ("NHTPE Rumdul") (៣,៥០០០%) និងមូលនិធិវិនិយោគចំនួនពីរ (គឺមូលនិធិ Triodos Fair Share Fund និងមូលនិធិ Triodos Microfinance Fund) ដែលគ្រប់គ្រងដោយក្រុមហ៊ុន Triodos Investment Management (២,៦៨៧៣%)។
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតបណ្តាញសាខាធំជាងគេនៅកម្ពុជា គ្របដណ្តប់គ្រប់ខេត្តក្រុង (២៦៣ សាខា) ហើយបានពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្រៅប្រទេស រួមមានប្រទេសឡាវ (៣៧សាខា) និងមីយ៉ាន់ម៉ា (១៧សាខា)។ ធនាគារ អេស៊ីលីដា បានធ្វើដំណើរយ៉ាងឆ្ងាយក្នុងការផ្លាស់ប្តូរពីមួយដំណាក់កាលទៅមួយដំណាក់កាល និងការធ្វើទំនើបកម្ម ហើយធនាគារកំពុងបន្តអភិវឌ្ឍឌីជីថលនីយកម្មកាន់តែសម្បូរបែប និងបង្កភាពងាយស្រួល ដល់អតិថិជនក្នុងការប្រើប្រាស់សេវាស្វ័យធនាគារ ២៤ម៉ោងក្នុងមួយសប្តាហ៍ (២៤/៧)។
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួនជាផ្លូវការនៅលើផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ វិនិយោគិនអាចជួញដូរភាគហ៊ុនរបស់ធនាគារនៅលើផ្សារហ៊ុន CSX ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង ៣រសៀល លើកលែងតែថ្ងៃឈប់សម្រាកសាធារណៈ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនត្រសម្ព័ន្ធចំនួន ៤ រួមមាន៖
ACLEDA Bank Lao Ltd.
ACLEDA Securities Plc.
ACLEDA Institute of Business
ACLEDA MFI Myanmar Co.,Ltd.
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]