កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ តារាចម្រៀងស្រី IU កំពុងតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជនជាច្រើន ទៅលើសមត្ថភាពក្នុងវិស័យចម្រៀង ជាពិសេស តារាស្រីរូបនេះ ថែមទាំងមានមន្តស្នេហ៍ជាមួយនឹង រូបសម្រស់ដ៏ស្រស់សោភា ដែលធ្វើឲ្យហ្វេនៗគ្រប់តែងតែតាមដាន និងពេញចិត្តទៅលើការបង្ហាញខ្លួនរបស់នាង ផងដែរ។ 

យ៉ាងណាមិញ ថ្វីត្បិតតែជីវិតបច្ចុប្បន្នរបស់ IU ទទួលបានភាពជោគជ័យក៏ពិតមែន តែរូបនាងបានធ្វើឲ្យអ្ន្កកគាំទ្រជាច្រើន កំពុងតែចាប់អារម្មណ៍ទៅនឹងជីវិតរបស់នាង កាលពីនៅក្មេងៗ ដោយបានប្រភពមួយបានលាតត្រដាងថា តារាស្រីរូបនេះ មានវ័យកុមារភាពដ៏លំបាកមួយ បន្ទាប់ពីគ្រួសាររបស់នាងបានក្ស័.យ.ធន ហើយនៅពេលនោះ នាងត្រូវរស់នៅជាមួយគ្រួសាររបស់ខ្លួន នៅក្នុងបន្ទប់តូចមួយ។ ជាពិសេស ដោយសារតែបំណុលដ៏ច្រើន ម្តាយរបស់ IU ក៏ត្រូវបញ្ជូននាង និងប្អូនប្រុស ទៅស្រុកកំណើត ដើម្បីរស់នៅជាមួយជីដូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត នៅពេល​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​មួយ IU បាន​បង្ហាញ​ពី បន្ទប់​តូច​ដែល​គ្រួសារ​នាង​ធ្លាប់​ស្នាក់​នៅ​បន្ទាប់​ពី​ក្ស័.យ.​ធន។ តារា​ចម្រៀង​រូប​នេះ​ បាន​រៀប​រាប់​ថា​ វាជា​បន្ទប់​ត្រជាក់​មួយ ដែល​គ្រួសារ​ទាំង​មូល ​មិន​ដែល​មាន​អាហារ​ហូប​គ្រប់​គ្រាន់។ ហើយគ្រួសាររបស់នាង ក៏បានរស់នៅជាចម្បងលើប្រាក់ដែលជីដូន អាចរកបានពីការលក់គ្រឿងតុបតែងសក់នៅផ្សារ។ 

មិនត្រឹមតែប៉ុណ្ណោះ ថ្វីត្បិតតែនាងមានសមត្ថភាពច្រៀងពីធម្មជាតិ តែ IU នៅតែត្រូវឆ្លងកាត់ការហ្វឹកហាត់ដ៏លំបាកមួយ កាលពីនៅអាយុ ១៤ ឆ្នាំ និងត្រូវទៅគ្រប់ទីកន្លែងដោយខ្លួនឯងដើម្បីស្វែងរកការប្រកួតប្រជែង។ ហើយមុន​នឹង​ក្លាយ​ជា ​តារា​ល្បី​ដូច​សព្វ​ថ្ងៃនេះ IU ត្រូវ​បាន​គេ​ច្រាន​ចោល​ក្នុង​ការ​ប្រកួត ទាំង​ធំ​ទាំង​តូច​ចំនួន ២០។ មិនត្រឹមតែប៉ុណ្ណោះ រូបនេះថែមទាំងត្រូវបានក្រុមហ៊ុនមួយចំនួនបោកប្រាស់ ជាមួយនឹងការសន្សំប្រាក់ របស់នាងទាំងអស់៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

IU
IU
IU
IU
IU
IU
IU
IU
IU

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]