ថៃ៖ ដូចដែលបានដឹងហើយថា កាលពីថ្មីៗនេះ បវរកញ្ញាថៃ Miss Grand Thailand ២០២២ នាង Engfa ហាក់កំពុងតែជួបរឿង និងត្រូវបានមហាជនជាច្រើនធ្វើការរិះ.គ.ន់ជាបន្តបន្ទាប់ ជាពិសេស ទៅលើសកម្មភាពមួយ ក្នុងពេលដែលនាងត្រូវបានការពារដោយមនុស្សជាច្រើន ពេលបង្ហាញខ្លួនក្នុងហាងទំនិញ។
យ៉ាងណាមិញ បន្ទាប់ពីមានហេតុការណ៍នេះ បវរកញ្ញារូបនេះ បានចេញមកបកស្រាយ រួមទាំងបានយំស្រណោះ និងសុំទោសរាល់ការយល់ច្រលំ និងប្រាប់ថាខ្លួនមិនបានទៅណានោះទេ ខណៈដែលកំពុងតែត្រៀមតំណាងឱ្យប្រទេស ទៅប្រកួត Miss Grand International ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ Engfa បានចេញមកបើកចិត្ត បង្ហាញពីការឆ្លងកាត់ជីវិត និងត្រៀមខ្លួនដើម្បីទៅប្រកួតនៅប្រទេសឥណ្ឌូណេស៊ី ជាមួយនឹងការបង្ហើបថា ខ្លួនបានប្រឹងប្រែងគ្រប់ពេល ដែលគ្មានថ្ងៃនឹងឈប់អភិវឌ្ឍខ្លួនឯងនោះទេ ព្រមទាំងធ្វើការហាត់សមដើរជារៀងរាល់ថ្ងៃ គ្រាន់តែរូបនាងមិនបានបង្ហាញ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទីបំផុត Engfa ក៏មិនអាចទប់ទឹកភ្នែកជាប់ និងបើកចិត្ត សុំទោសចំពោះមនុស្សជាច្រើន ដែលរងទុ.ក្ខដោយសារនាង ក៏ដូជាបានសុំទោសទៅដល់ខាងស្ថាប័ន ដែលធ្វើឲ្យមនុស្សជាច្រើនយល់ច្រលំ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]