ក្មេងជំទង់ប្រឈមនឹងបញ្ហាផ្លូវចិត្តជាច្រើន អំឡុងពេលនៃការអភិវឌ្ឍ និងលូតលាស់របស់ខ្លួន ហើយទំនាក់ទំនងរវាងប៉ាម៉ាក់ និងកូន ក៏អាចមានការប្រែប្រួលផងដែរ នៅពេលដែលក្មេងកាន់តែមានភាពឯករាជ្យ។ ពិតណាស់ ប៉ាម៉ាក់អាចពិបាកប្រឈមនឹងបញ្ហាមួយនេះ និងនាំឲ្យមានការខកចិត្ត ច្របូកច្របល់ ឬជម្លោះរវាងប៉ាម៉ាក់ ហើយនិងកូនផងក៏មាន។ ហេតុនេះហើយ ការយល់ដឹងពីឫសគល់នៃបញ្ហា មានសារៈសំខាន់ណាស់ ដើម្បីឲ្យយើងស្វែងរកដំណោះស្រាយដ៏សមស្របក្នុងការអប់រំ និងទូន្មានកូនប្រកបដោយប្រសិទ្ធភាព។
មូលហេតុចម្បងទាំង៥ ដែលនាំឲ្យកូនចេះតែខឹងមួម៉ៅច្រើន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ការគាបសង្កត់
មានហេតុផលជាច្រើនដែលនាំឲ្យកូនខឹងមួម៉ៅច្រើនជាងក្មេងៗឯទៀត ហើយមូលហេតុមួយក្នុងចំណោមនោះ គឺប៉ាម៉ាក់តែងតែគ្រប់គ្រងកូនក្នុងការធ្វើរឿងរ៉ាវផ្សេងៗ ដែលអាចនាំឲ្យកូនស្រ្តេស និងខឹងក្រេវក្រោធ។ ជាទូទៅ ក្មេងជំទង់ចង់បានភាពឯករាជ្យ និងចង់ពឹងពាក់លើខ្លួនឯង ក្នុងការសម្រេចកិច្ចការផ្សេងៗ។
២. ភាពពេញវ័យ
ទន្ទឹមនឹងនេះដែរ អារម្មណ៍របស់កូននឹងកាន់តែតានតឹងជាងរាល់ដង នៅពេលចាប់ផ្ដើមពេញវ័យ ដោយសារមានការបញ្ចេញអ័រម៉ូនtestosterone និង estrogen ដែលធ្វើឲ្យក្មេងពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ ឬប្រែប្រួលអារម្មណ៍ញឹកញាប់។
៣. ស្រ្តេស
ស្រ្តេសដែលកើតចេញពីបញ្ហាសង្គម សម្ពាធនៅសាលា និងសកម្មភាពក្រៅសាលារៀន អាចធ្វើឲ្យក្មេងជំទង់មានអារម្មណ៍មួម៉ៅ និងខឹងសម្បារច្រើន។ លើសពីនេះ ការខឹងសម្បារនេះក៏អាចបណ្ដាលមកពីព្រឹត្តិការណ៍តក់ស្លុតមួយចំនួន ដូចជាការបាត់បង់មនុស្សជាទីស្រលាញ់ ប៉ាម៉ាក់លែងលះគ្នា ឬគ្រោះថ្នាក់ផ្សេងៗ។
៤. បញ្ហាសុខភាព
បញ្ហាសុខភាពមួយចំនួន ដូចជាជំងឺBipolar disorders ជំងឺបាក់ទឹកចិត្ត ក៏អាចផ្សារភ្ជាប់ទៅនឹងការខឹងមួម៉ៅរបស់កូនដែរ។ ប្រសិនបើកូនមិនអាចដោះស្រាយបញ្ហានេះបានទេនោះ ក្មេងនឹងអាចបន្ទោស និងមើលងាយខ្លួនឯង ព្រមទាំងបាត់បង់ទំនុកចិត្តលើខ្លួនឯង ក៏ដូចជាព្យាយាមធ្វើបាបខ្លួនឯងតាមគ្រប់វិធី។
៥. ការប្រើសារធាតុញៀន
ការផឹកគ្រឿងស្រវឹង ថ្នាំញៀន និងជក់បារីក៏អាចកាត់បន្ថយសមត្ថភាពក្នុងការគិតរបស់ក្មេង។ លើសពីនេះ សារធាតុទាំងនេះ អាចឲ្យកូនពិបាកផ្ដោតអារម្មណ៍ កោងកាច ហើយប្រហែលជា៦០% អាចប្រព្រឹត្តអំពើហិង្សា និងឧក្រិដ្ឋកម្មថែមទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]