តៃវ៉ាន់៖ តារាសម្តែងជនជាតិតៃវ៉ាន់ Jimmy Lin បាននិយាយថា ទោះបីជាសុខភាពរបស់លោកបានធូរស្រាលឡើងវិញហើយក៏ដោយ ប៉ុន្តែលោកនៅតែមិនអាចហាត់ប្រាណបានធម្មតានោះទេ សូម្បីតែកាន់សិតសក់ ឬម៉ាស៊ីនសម្ងួតក៏ពិបាកដែរ។

តាមប្រភពមួយបានទម្លាយថា ទម្ងន់បច្ចុប្បន្នរបស់លោកគឺ ៥៥ គីឡូក្រាម ដែលស្មើនឹងកូនប្រុសច្បង Kimi ។ ដោយក្នុងនោះ ​​ដៃ​ស្តាំ​របស់​លោក ​មិនអាចធ្វើសកម្មភាពបាននៅឡើយនោះទេ ដោយ​សារ​លោកមិន​អាច​ប្រើ​ដៃ​ស្តាំ​បាន​ដោយ​ងាយ តារាប្រុសរូបនេះ ត្រូវ​ហាត់​ប្រើ​ដៃ​ឆ្វេង​របស់​គាត់ ខណៈបច្ចុប្បន្ន​លោកព្យាយាម​ហាត់ប្រាណ​ដើម្បី​ពង្រឹង​សាច់ដុំ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរំលឹកផងដែរថា Jimmy Lin បាន​បញ្ជាក់​ថា​នឹង​ទទួល​បាន​ការ​វះ​កាត់​ចំនួន​ពីរ​ដង បន្ទាប់​ពី​ឧបទ្ទវហេតុ​ដើម្បី​ព្យាបាល​ការ​បា.ក់​ឆ្អឹ.ង ដាច់​សរ.សៃ​ឈា.ម​ក្នុង​ខួ.រក្បា.ល ការ​ប៉ះទង្គិច​ស្រាល និង​រលាក​សួត​ខាងស្តាំ។ ប្រភព​ខ្លះ​ស្និទ្ធ​នឹង តារាចម្រៀងរូបនេះ បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​បច្ចុប្បន្ន​មាន​ស្នាម​តូច​នៅ​លើ​មុខ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ទី ២២ ខែ​កក្កដា Jimmy Lin បាន​ជួប​ឧបទ្ទវហេតុ​មួយ ​ខណៈ​កំពុង​បើក​រថយន្ត Tesla Model X ពណ៌​ស ទៅ Taoyuan ដើម្បី​ចូល​រួម​ក្នុង​ការ​ប្រណាំង kart ជាមួយ​កូន​ប្រុស​របស់​លោក។ នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​ស្រាប់តែ​រថយន្ត​បាន​បត់​ចូល​ទៅ​បុក​បង្គោល​ភ្លើង​បាក់​បែក ។ តារា​សម្ដែង និង​កូន​ប្រុស ត្រូវ​បាន​គេ​ជួយ​ចេញ​ពី​ឡាន មុន​ពេល​រថយន្ត​ឆេះ មូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម​៖

Jimmy Lin
Jimmy Lin
Jimmy Lin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]