កំពង់សោម៖ កាលពីពេលក្រោយៗនេះ សង្កេតឃើញថា សម្រស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សុខ ស្រីនាង មានលក្ខណៈរីកចម្រើនជាងមុនឆ្ងាយ ដោយកាន់តែស្រស់ស្អាតជាងមុន ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម កាន់តែសរសើរមិនដាច់ពីមាត់។

ជាក់ស្ដែង កាលពីថ្មីៗនេះ តារាចម្រៀងម្នាក់នេះ បានបង្ហោះរូបថត៣-៤ សន្លឹកនៅឯមាត់សមុទ្រដែល បង្ហាញឲ្យឃើញសម្រស់ដ៏ស្រស់ល្អឯក តាមរយៈការតុបតែងខ្លួនយ៉ាងសុភាព ខុសពីគេឯង ដោយមកជាមួយនឹងឈុតពណ៌សដៃវែងជើងវែង មិនស៊ិចស៊ីលើក្រោម ក៏ស្រីនាង រំលេចសម្រស់ល្អឯក មើលទៅ សាមញ្ញៗ ប៉ុន្តែសមសួនស្អាត ​ពិតជាប្លែក ភ្នែកតែម្តង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ តារាស្រី សម្រស់ស្រទន់រូបនេះ ក៏ត្រូវមហាជន លើកសរសើរមិនដាច់ពីមាត់ក្នុងការតុបតែងខ្លួន មិនស៊ិចស៊ី លើសពេក ភាគច្រើនឃើញតែសមសួនសុភាព គួរឲ្យស្រលាញ់បែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីនាង