ថៃ៖ តាំងពីបានក្លាយជាម្តាយដែលមានកូនមួយរួចមក ជីវិតរស់នៅបច្ចុប្បន្នរបស់ តារាសម្ដែងស្រី Pang Ornjira ក៏ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ ព្រោះតែមានកូនស្រីតូចដ៏គួរឲ្យស្រលាញ់ តែនៅតែមានចម្ងល់ និងចង់ដឹង ថាតើអ្នកណាជាស្វាមីរបស់នាង ដោយសារតែ​រហូត​មក​ដល់​ពេល​នេះ នាង​មិន​ដែល​បង្ហាញ​មុខមាត់ស្វាមីនៅលើបណ្ដាញសង្គមនោះទេ។ 

ជាក់ស្ដែង កាលពីថ្មីៗនេះ តារាស្រី Pang បានចេញមកបង្ហាញឃ្លីបមួយនៅលើ Channel YouTube របស់ខ្លួន ជាមួយនឹងចម្ងល់ដែលគ្រប់គ្នាចង់ដឹង ហើយវាក៏ជាលើកទីមួយ ដែលតារាស្រីរូបនេះ បាននាំស្វាមី មកធ្វើឃ្លីបវីដេអូជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា នៅក្នុង​ឃ្លីប​នោះ រូបនាងបានត្រឹមតែ​បង្ហាញ​ពី​មុខមាត់ស្វាមី ត្រឹមតែពាក់​កណ្តាលតែប៉ុណ្ណោះ និងបានឃើញត្រឹមមាត់ និងដងខ្លួនរបស់ស្វាមី រួមជាមួយនឹងការប្រាប់​ពី​ ការ​ជួប​គ្នា​លើក​ដំបូងទៀតផង។ ជាពិសេស Pang ថែមទាំងបានបង្ហើបពីកាដូដំបូង ដែលស្វាមីរូបនេះ បានទិញខ្សែដៃ និងចិញ្ចៀន សម្រាប់ថ្ងៃដ៏អាក្រក់មួយរបស់នាង ដើម្បីជាការលើកទឹកចិត្ត ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pang
Pang
Pang
Pang
Pang
Pang
Pang និងស្វាមី
Pang និងស្វាមី
ស្វាមី Pang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]