ថៃ៖ មួយរយៈចុងក្រោយនេះ មហាជនជាច្រើន បានបង្ហាញពីការព្រួយបារម្ភពីសុខភាព របស់តារាសម្តែងស្រី Davikah បន្ទាប់ពីបាន ឃើញនាងមើលទៅហាក់ដូចជា ស្គម.ពេក ខណៈពេលខ្លះ មានរូបថតបង្ហាញឃើញច្បាស់ៗពីឆ្អឹ.ង.ជំ.នី ទៀតផង។

យ៉ាងណាមិញ ក្រោយពីមានក្ដីបារម្ភចំពោះនាងបែបនេះហើយ ថ្មីៗនេះ តារាស្រី Davikah បានចេញមុខបកស្រាយ ដោយត្រៀមនឹងឆ្លើយសំណួរមួយចំនួន ដែលហ្វេនៗមានការងឿងឆ្ងល់ អំពីការថែរក្សារាងកាយទាំងស្រុងរបស់ខ្លួន។ ក្នុងនោះដែរ Davikah បានសារភាពថា នាងពិតជាស្គ.មមែន ប៉ុន្តែក៏មានហេតុផលមួយដែល នាងបានបង្ហាញថាទាំងអស់នេះ គឺជាការងារថត ព្រមទាំងជាតួអង្គមួយដែលនឹងត្រូវចេញក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស រូបរាងកាយរបស់តួអង្គនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះ នាងក៏បានពិភាក្សាជាមួយមនុស្សជាច្រើន និងបានគិតថា ចង់ឱ្យតួអង្គនេះ មើលទៅកាន់តែចុះទម្ងន់ជាងមុនទៀត។ ម៉្យាងវិញទៀត តារាស្រីរូបនេះ បានបន្តថា ការស្រកទម្ងន់ ដើម្បីទទួលតួនាទីនេះ គឺដើម្បីបង្កើតភាពខុសប្លែកគ្នា ហើយមនុស្សមើលទៅកាន់តែជក់ចិត្ត។

មិនត្រឹមតែប៉ុណ្ណោះ Davikah ក៏បានអានមតិរបស់អ្នកលេងអ៊ីនធឺណែត អំពីរូបរាងកាលពីមុន និងបញ្ជាក់ជាថ្មីថា អ្វីដែលគ្រប់គ្នាបានឃើញ គឺជាផ្នែកមួយនៃការងាររបស់នាង តែប៉ុណ្ណោះ ហើយនាងក៏ចង់​ឲ្យ​គ្រប់​គ្នាបាន​ឃើញ​ពី​ការ​តាំង​ចិត្ត​របស់ខ្លួន ក្នុងនាមជាអ្នកសម្ដែងមួយរូប ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]