បរទេស៖ រឿងរ៉ាវ អាស្រូវរបស់តារាចម្រៀងបរទេស​ Adam Levine ដែលក្បត់ចិត្តប្រពន្ធ លួចចែចង់ស្រី​ រហូតដល់លួចមានស្រីកំណាន់ ជិតដល់ ១ឆ្នាំ ត្រូវបានក្លាយប្រធានបទនៅលើអ៉ីនធឺណែត ក្រោយពី ស្រីស្នេហ៍របស់តារាប្រុសរូបនេះ បានចែកចាយសាររបស់អ្នកពីរ ថែមទាំង រូបលោកបានចេញមុខសុំទោសជាសាធារណៈ ទៅនូវកំហុសរបស់ខ្លួន ធ្វើដាក់គ្រួសារ។

យ៉ាងណាមិញ ក្រោយពីអំពើផិតក្បត់របស់តារាប្រុសរូបនេះ ត្រូវបានឲ្យគេដឹងត្រូវបានមហាជនមានការ ខកចិត្តជាខ្លាំងទៅនឹងទង្វើល្ងង់ខ្លៅ ឆោតមួយពេល រហូតធ្វើបាបចិត្តសមាជិកគ្រួសារ ខណៈដែលភរិយារបស់លោក កំពុងមានផ្ទៃពោះកូនទី ៣របស់ខ្លួន តែហ៊ានទៅរឿងបែបនេះ កើតឡើងមិនអាណិតចិត្តដល់រូបនាងសូម្បីតែបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលហួសចិត្តរបស់អ្នកគាំទ្រនៃទង្វើរបស់អាយដលខ្លួន បានសាងទៀតផងនោះ តាមរយៈសារ ដែលស្រីស្នេហ៍របស់លោក បានធ្វើការបែកធ្លាយនោះ Adam ហ៊ានសុំឈ្មោះស្រីរបស់ខ្លួន យកទៅដាក់ឈ្មោះកូន ដែលនៅក្នុងផ្ទៃរបស់ប្រពន្ធខ្លួន ដែលរឿងមួយនេះ បានធ្វើមហាជននិយាយលែងចិត្តតែម្តង ព្រោះទង្វើបែបនេះ ដូចជាហួសហេតុ ដោយត្រូវបានគេលើកយកមកនិយាយគ្រប់ៗគ្នា ថាតារាប្រុសរូបនេះ មានចរិតបែបនេះទាល់តែសោះ៕

សូមទស្សនារូបភាពខាងក្រោម៖

​ Adam
​ Adam និងភរិយា
​ Adam និងស្រីស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]