ថៃ៖ កាលពីពេលថ្មី ៗ នេះសារព័ត៌មានក្នុងស្រុក បានចុះផ្សាយនូវរូបថតជាច្រើនសន្លឹករបស់តារាសម្តែងស្រី Due Arisara លេចមុខក្នុងកម្មវិធីសាធារណៈមួយ ដែលនេះជាការបង្ហាញមុខលើកដំបូងក្រោយ តារាស្រីរូបនេះ បានសម្រាលកូនដំបូងហើយ។
តួយ៉ាងក្នុងរូបភាពទាំងនោះ បានគេឲ្យដឹងថា វាជាការងារសិល្បៈ ដែលវិលត្រឡប់វិស័យកម្សាន្ត ក្រោយខកខានអស់រយៈពេលជាច្រើនខែ តែយ៉ាងណាមិញ អ្វីដែលគួរឱ្យកត់សម្គាល់ដែរ សម្រស់ដ៏ស៊ិចស៊ី ក្នុងភាគយន្តថៃ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងការឡើងទម្ងន់ ក្រោយពីសម្រាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោត រូបរាងដ៏គួរឱ្យភ្ញាក់ផ្អើលនិងមុខមូលហើមបែបនេះ បានធ្វើឲ្យអ្នកនិយមលេងអ៉ីនធឺណែតមានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសនោះ រូបនាងមិនស្ទាក់ស្ទើរ ក្នុងការពាក់រ៉ូប បង្ហាញចង្កេះធំគួរសម នៃការឡើងគីឡូរបស់នាងឡើយ។
ប៉ុន្តែវាជាការពិតដែលថាបើទោះបីជានាងមានរាងស្លីមស្អាត ឬក៏ឡើងទម្ងន់បែបនេះ និងបង្ហាញពីចំណុចខ្វះខាតរាប់សិបក៏ដោយ តារាស្រីវ័យរូបនេះ នៅតែត្រូវបានអ្នកគាំទ្រជាច្រើនកោតសរសើរចំពោះមុខមាត់ស្អាតមូល មុខពេញឡើងឃ្យូត រាងរៀងមានសាច់ តែមើលទៅ ម៉ាប់ៗ ឃ្យូតៗ គួរឲ្យគ្រឺតទៅវិញ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]