តួកគី៖ កាលពីថ្មីៗនេះ បុរសចំណាស់ម្នាក់អាយុ៤៩ឆ្នាំ មកពីទីក្រុង Tokat ភាគខាងជើងកណ្ដាលនៃប្រទេសតួកគី បានឈ្នះនូវរង្វាន់ទឹកប្រាក់ចំនួនលានលីរ៉ា (ប្រមាណ១០៨,៩១៧ដុល្លារអាមេរិក) ពីឆ្នោតកោសផ្សងសំណាង។

ជាក់ស្ដែងលោក Dursun Kocyigit សព្វថ្ងៃមានកូនចំនួនពីនាក់ បានសល់ប្រាក់បន្ដិចបន្ដួចចំនួន៣០លីរ៉ា (ប្រមាណ១.៦៣ដុល្លារអាមេរិក) ក្នុងហៅប៉ៅប្រចាំថ្ងៃរបស់គាត់ និងបានចំណាយទៅលើសន្លឹកឆ្នោតកោសមួយសន្លឹក ដែលទិញពីកន្លែងលក់ឆ្នោតក្នុងស្រុកមួយកន្លែង។ ហើយជាធម្មតា ប្រាក់ដែលនៅសល់ គាត់តែងតែយកទៅទិញ.បា.រី.ជ.ក់ ប៉ុន្តែលើកនេះ គាត់បានគិតថា ចង់ផ្សងសំណាងម្ដង ដែលទីបំផុតសំណាងរបស់គាត់ពិតជាមកដល់មែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបានដឹងថា គាត់បានឈ្នះរង្វាន់ទឹកប្រាក់ដ៏ច្រើននេះ គាត់មានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដោយមានការចូលរួមអបអរពីអ្នកលក់ឆ្នោតផងដែរ។ ហើយប្រាក់ដែលគាត់ទទួលបាន គាត់នឹងយកទៅបើកអាជីវកម្មផ្ទាល់ខ្លួនមួយ និងសេសសល់ខ្លះ ចង់ទិញរថយន្តម្លៃសម្យល្មមមួយគ្រឿងឲ្យកូនប្រុស រួមទាំងមានគម្រោងរៀបការឲ្យកូនប្រុសទៀតផង ក្នុងគោលបំណងគាត់ចង់ធ្វើតួនាទីជាឪពុកម្នាក់ដ៏ល្អ៕

ប្រភព: Mirror

សូមទស្សនារូបភាពខាងក្រោម៖

បុរសជាអ្នកឈ្នះ (cr: to the owner)
បុរសជាអ្នកលក់ (cr: to the owner)
បុរសជាអ្នកឈ្នះ (cr: to the owner)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]