ថៃ៖ កាលពីថ្មី ៗ នេះ របស់រដ្ឋាភិបាលថៃ នឹងធ្វើការព្រមានថា អ្នកបើកបរ នឹងប្រឈមមុខការដាក់ពន្ធនាគារ និងការផាកពិន័យ ប្រសិនបើពួកគេបើកឡានសាច អ្នកថ្មើរជើង ជះទឹកកខ្វក់ នេះបានយោងតាមសារព័ត៌មានក្នុងស្រុកបានចេញផ្សាយ។

យ៉ាងណាមិញ វាមិនចម្លែកទេ ដោយសារប្រទេសថៃ គឺនៅចំកណ្តាលរដូវមូសុង ហើយវាស្ទើរតែមិនអាច ទៅរួចទេក្នុងការបើកបរលើផ្លូវនានា ដែលខូចប្រហោង តាមទីក្រុង ដែលមានទឹកដក ដោយសារសល់ពីទឹកភ្លៀង តែយ៉ាងណា មហាជនបែរជារិះគន់ទៅវិញចំពោះវិធានការមួយនេះ ព្រោះតែពួកគេ ចង់ឲ្យរដ្ឋាភិបាលជួលជុលផ្លូវដែលខូច ដកទឹកទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានទំនាក់ទំនងសាធារណៈ របស់រដ្ឋាភិបាលថៃ កាលពីម្សិលមិញ បានបង្ហាញពីការផាកពិន័យដែលអាចកើតមានចំពោះអ្នកបើកបរនៅក្នុងប្រទេសថៃ ដោយយោងតាមច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានលើកឡើងនៅក្នុងប៉ុស្តិ៍ ការសាចទឹកលើអ្នកថ្មើរជើង បំពានលើច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា ៤៣៖ បើកបរដោយមិនបានដឹងពីសុវត្ថិភាព ឬបញ្ហាអ្នកដទៃ។ អ្នកបើកបរល្មើសច្បាប់ អាចប្រឈមនឹងការផាកពិន័យពី ២ពាន់បាត ទៅ ១ម៉ឺនបាត ឬអាចធ្ងន់ជាងនេះ ជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ។

ជាងនេះទៅទៀត ប្រសិនបើការសាចទឹកនាំឱ្យ ខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃនោះ អ្នកបើកបរនឹងត្រូវចាត់ទុកថាបំពានលើមាត្រា ៣៥៨ នៃច្បាប់ព្រហ្មទណ្ឌ៖ ជនណាធ្វើឱ្យខូចខាត បំផ្លិចបំផ្លាញ ឬធ្វើឱ្យខូចតម្លៃទ្រព្យសម្បត្តិសាធារណៈ ឬរបស់អ្នកដទៃ ត្រូវជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ ពិន័យជាប្រាក់រហូតដល់ ១ម៉ឺន បាត។

ជារួមនាយកដ្ឋាន ក៏បានបន្ថែមថា ជនរងគ្រោះ ឬម្ចាស់ទ្រព្យសម្បត្តិដែលខូចខាតអាចទាមទារសំណងតាមច្បាប់រដ្ឋប្បវេណី និងពាណិជ្ជកម្ម មាត្រា ៤៣៨ ជាមួយនឹងចំនួនទឹកប្រាក់នៃសំណងនឹងអាស្រ័យលើការកាត់ក្តីរបស់តុលាការ។ ដោយឡែកនាយកដ្ឋានបានប្រាប់ជនរងគ្រោះឱ្យដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីសដោយមានរូបភាព ឬក៏ជាវីដេអូ នៃរថយន្តធ្វើជាភស្តុតាង៕

ប្រភព៖ The Thaiger

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]