ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) នៅថ្ងៃទី២២ ខែកញ្ញានេះ បានបើកសម្ពោធជាផ្លូវការនូវរោងចក្រថាមពលកម្តៅជីវម៉ាសធំដំបូងគេបង្អស់នៅកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំក្រុមហ៊ុន HEINEKEN Group ដៃគូអាជីវកម្ម សមាគមពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយ។
ការបើកសម្ពោធរោងចក្រថាមពលកម្ដៅជីវម៉ាស ដែលមានទីតាំងនៅទល់មុខរោងចក្រស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនក្នុងការលើកកម្ពស់ពាក្យស្លោក “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” របស់ខ្លួន ពោលគឺជាការប្តេជ្ញាចិត្តឆ្ពោះទៅរកពិភពលោកដែលបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យ កាន់តែមានសមភាព និងភពផែនដីដែលកាន់តែប្រសើរឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរោងចក្រថាមពលកម្តៅជីវម៉ាសដែលមានតម្លៃ ៥,៨លានដុល្លារអាមេរិកនេះនឹងប្រើប្រាស់អង្កាមដែលនាំយកមកពីខេត្តព្រៃវែងដើម្បីដុតបង្កើតជាចំហាយដែលនឹងផ្គត់ផ្គង់ថាមពលកម្តៅកកើតឡើងវិញ ១០០% សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ តាមរយៈការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលកម្តៅជីវម៉ាស ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នកាបូន (ឧស្ម័នកាបូនិច) ដល់ទៅ ៦០% នៅក្នុងផលិតកម្មរបស់ខ្លួន។
ពិធីសម្ពោធជាផ្លូវការនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោក Dolf van den Brink ប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងជាអគ្គនាយកក្រុមហ៊ុន HEINEKEN Group លោក Michel de Carvalho នាយកប្រតិបត្តិក្រុមហ៊ុន Heineken Holding NV លោកស្រី Charlene L. de Carvalho-Heineken នាយកប្រតិបត្តិក្រុមហ៊ុន Heineken Holding NV លោក Jacco vander Linden ប្រធានទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន HEINEKEN Group លោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងលោក Eren Ergin អគ្គនាយកក្រុមហ៊ុន BECIS។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖
លោក Dolf van den Brink ប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងជាអគ្គនាយកក្រុមហ៊ុន HEINEKEN Group មានប្រសាសន៍ថា៖
ក្រៅពីការបង្កើតការងារថ្មីនៅរោចក្រផ្ទាល់ រោងចក្រថាមពលកម្តៅជីវម៉ាសនេះក៏នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលធ្វើការងារពាក់ព័ន្ធនឹងសង្វាក់ផលិតកម្មស្រូវផងដែរដូចជារោងម៉ាស៊ីនកិនស្រូវ និងកសិករជាដើម។ ការប្រើប្រាស់អង្កាមធ្វើជាប្រភពថាមពលកម្តៅនេះបានប្រែក្លាយកាកសំណល់កសិកម្មនិងសរីរាង្គដែលត្រូវបានបោះចោល ទៅជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន។

លោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា៖
ការសាងសង់រោងចក្រថាមពលកម្តៅជីវម៉ាសនេះត្រូវបានបញ្ចប់ក្រោមការសហការជាមួយក្រុមហ៊ុន BECIS ដែលជាក្រុមហ៊ុនផ្តល់សេវាថាមពល (EaaS) ឈានមុខគេដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។ កិច្ចសហការនេះធ្វើឡើងក្នុងរូបភាពជាកិច្ចព្រមព្រៀងទិញថាមពលក្នុងរយៈពេលវែង (PPA)។

លោក Eren Ergin អគ្គនាយកក្រុមហ៊ុន BECIS មានប្រសាសន៍ថា៖
ធ្វើឱ្យពិភពលោកកាន់តែប្រសើរ, ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ
នៅឆ្នាំ២០២១ ក្រុមហ៊ុន HEINEKEN Group បានបង្ហាញគោលបំណងថ្មីៗជាលក្ខណៈអន្តរជាតិ និងសម្រាប់ប្រទេសកម្ពុជា ដើម្បីឈានទៅដល់ការបំភាយឧស្ម័នសូន្យនៅក្នុងផលិតកម្មរបស់ខ្លួននៅឆ្នាំ២០៣០ និងនៅទូទាំងខ្សែសង្វាក់ផលិតកម្មទាំងមូលនៅឆ្នាំ២០៤០។ ក្រុមហ៊ុនកំពុងប្រកាន់យកវិធីសាស្រ្តផ្អែកលើវិទ្យាសាស្ត្រ ដោយធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ Science Based Targets initiative (SBTi) ដើម្បីធ្វើឱ្យការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនមានភាពស្របតាមស្តង់ដាសកល ហើយក្រុមហ៊ុនផ្តោតលើសកម្មភាពជាក់ស្តែងដោយធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអតិថិជន អ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់ ដើម្បីជម្រុញសេដ្ឋកិច្ចវិលជុំ។
មុននឹងបង្កើតរោងចក្រថាមពលកម្តៅជីវម៉ាសនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានវិនិយោគរួចហើយលើរោងចក្រប្រព្រឹត្តិកម្មសំណល់រាវដ៏ធំដំបូងគេបង្អស់នៅកម្ពុជានៅរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុននៅរាជធានីភ្នំពេញ។ ជីវឧស្ម័នដែលបញ្ចេញដោយរោងចក្រប្រព្រឹត្តិកម្មសំណល់រាវនេះក៏ត្រូវបានប្រើប្រាស់ជាថាមពលកម្តៅក្នុងប្រតិបត្តិការផលិតស្រាបៀររបស់ក្រុមហ៊ុនផងដែរ ក្នុងទម្រង់ជាថាមពលកកើតឡើងវិញ។ ចាប់ពីថ្ងៃនេះតទៅ ថាមពលកម្តៅដែលអាចកកើតឡើងវិញបាន ១០០% របស់ក្រុមហ៊ុន នឹងត្រូវបានផ្គត់ផ្គង់ដោយជីវឧស្ម័ន និងជីវម៉ាស។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់លើការប្តេជ្ញាចិត្តរបស់ខ្លួនខាងផ្នែកបរិស្ថានតាមរយៈការឈ្នះពានរង្វាន់ EuroCham CSR Environmental Award និងការឧបត្ថម្ភដល់កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាលើកដំបូងក្នុងឆ្នាំ២០២១។
និរន្តរភាពផ្នែកបរិស្ថាន និងសង្គម រួមជាមួយនឹងការលើកកម្ពស់ការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ បង្កើតបានជាសសរស្តម្ភទាំងបី ដែលបង្កើតបានជាមហិច្ឆតា “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” រយៈពេលវែងរបស់ក្រុមហ៊ុន៕

អំពីក្រុមហ៊ុន HEINEKEN
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសារ និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសារដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕
អំពីក្រុមហ៊ុន BECIS
មានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅកម្ពុជា ក្រុមហ៊ុន BECIS មានផលបត្រវិនិយោគដ៏ច្រើននៅទូទាំងតំបន់អាស៊ី។ ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាថាពមល (EaaS) ឈានមុខគេមួយ ក្រុមហ៊ុន BECIS ជឿជាក់ថា ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន វិមជ្ឈការនីយកម្ម និងឌីជីថលូបនីយកម្មនៃថាមពល គឺជាគន្លឹះក្នុងការបើកឱកាសឱ្យក្រុមហ៊ុននានាសម្រេចគោលដៅប្រតិបត្ដិការប្រកបដោយចីរភាព។
ការផ្គត់ផ្គង់សេវាថាពមល (EaaS)៖ ជាមួយគំរូអាជីវកម្ម EaaS ក្រុមហ៊ុន BECIS អភិវឌ្ឍ សាងសង់ ប្រតិបត្តិការ និងកាន់កាប់ដំណោះស្រាយចែកចាយថាមពល។ គំរូអាជីវកម្មនេះកាត់បន្ថយហានិភ័យ និងភាពស្មុគស្មាញសម្រាប់អតិថិជន ខណៈសម្រេចគោលដៅសំខាន់ៗពាក់ព័ន្ធនឹងនិរន្តរភាព បង្កើនប្រសិទ្ធភាពចំណាយ និងលទ្ធភាពស្ទុះងើបនៃហេដ្ឋរចនាសម្ព័ន្ធថាមពល ដែលទាំងអស់នេះមិនត្រូវការការវិនិយោគមូលធនឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]