បញ្ហាអត់កូន ឬមានកូនយឺតយ៉ាវ អាចបណ្ដាលមកពីបែបបទរស់នៅប្រចាំថ្ងៃមួយចំនួន ដែលគ្នាយើងមើលរំលង។ ពិតណាស់ មនុស្សរាប់លាននាក់ទូទាំងពិភពលោកកំពុងតែប្រឈមនឹងបញ្ហាគ្មានកូននេះ ហើយស្រីៗដែលស្ថិតក្នុងហានិភ័យខ្ពស់មានដូចជា អ្នកដែលធាត់ជ្រុល មានជំងឺគីសទឹកក្រពេញអូវែ និងមានអាយុច្រើនជាដើម។ ចំណែកឯប្រុសៗវិញ អាចជួបនឹងបញ្ហាក្នុងការបញ្ចេញទឹកកាម ឬគ្មានមេជីវិតឈ្មោល។ យ៉ាងណាមិញ គ្នាយើងនៅតែអាចកាត់បន្ថយហានិភ័យនៃបញ្ហាអត់មានកូនបាន ដោយការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃទាំង ៥យ៉ាងនេះ។
១. បែបបទរស់នៅមិនល្អ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកត្តាផ្សេងៗដូចជាគេងមិនទៀងម៉ោង ស្រ្តេស ថប់បារម្ភ អង្គុយធ្វើការយូរម៉ោង ឬមិនធ្វើលំហាត់ប្រាណទាល់តែសោះ សុទ្ធតែអាចធ្វើឲ្យយើងធាត់ជ្រុល ប្រឈមនឹងវិបត្តិអ័រម៉ូន និងមានរដូវមិនទៀងទាត់ ដែលទាំងនេះជាហេតុនាំឲ្យយើងពិបាកក្នុងការមានកូន។
២. ញ៉ាំរបបអាហារមិនល្អ
ជាមួយគ្នានេះដែរ ការញ៉ាំអាហារបង្កក អាហារវេចខ្ចប់ដែលបន្ថែមសារធាតុរក្សាទុកឲ្យបានយូរ ស្ករ និងកាបូអ៊ីដ្រាតចម្រាញ់ច្រើន សុទ្ធតែអាចបង្កគ្រោះថ្នាក់ដល់សុខភាពយើងទាំងមូល ពីព្រោះអាហារទាំងនេះ ធ្វើឲ្យតុល្យភាពនៃពពួកបាក់តេរីធម្មតាក្នុងទ្វារមាសប្រែប្រួល។ ចំពោះស្រីៗយើង របបអាហារមិនល្អ អាចបង្កឲ្យមានដំណើរការខុសប្រក្រតីនៃការបញ្ចេញពងអូវុល និងរដូវមកយឺត ដែលជាឫសគល់នាំឲ្យយើងគ្មានកូន។
៣. កង្វះការយល់ដឹង
កង្វះការយល់ដឹងលើសុខភាពបន្តពូជក្នុងវ័យជំទង់ ក៏អាចបណ្ដាលឲ្យកើតជំងឺកាមរោគ និងនាំឲ្យមិនអាចមានកូនបាន ដោយសារបញ្ហាបំពង់ទឹកកាម។ មួយវិញទៀត គ្នាយើងខ្លះ មិនបានរួមភេទ ដោយសារតែវេនធ្វើការងារ ឬរស់នៅឆ្ងាយគ្នាពីដៃគូ ដែលទាំងនេះអាចបង្កជាផលវិបាកផ្សេងៗ។
៤. ប៉ះពាល់នឹងជាតិពុលក្នុងបរិយាកាស
ជាតិពុលក្នុងបរិយាកាស ជាមូលហេតុចម្បងមួយដែលបង្កឲ្យកើតជំងឺគីសទឹកក្រពេញអូវែលើស្ត្រី និងកាត់បន្ថយបរិមាណ និងគុណភាពនៃមេជីវិតឈ្មោលលើបុរស។ ចំណែកឯការមករដូវមុនអាយុ១០ឆ្នាំ ក៏បណ្ដាលមកពីការបំពុលបរិយាកាសនេះដែរ។
៥. ជក់បារី និងផឹកគ្រឿងស្រវឹង
ការជក់បារី និងផឹកគ្រឿងស្រវឹង ព្រមទាំងកត្តាវិទ្យុសកម្ម អាចកាត់បន្ថយបរិមាណមេជីវិតឈ្មោល និងបំផ្លាញDNAរបស់មេជីវិតឈ្មោល។ ស្របពេលដែលស្រីៗដែលជក់បារី ប្រឈមនឹងការធ្លាក់ចុះនៃចំនួនស៊ុតញីកាន់តែលឿនជាងធម្មតា ដែលអាចនាំឲ្យឆាប់អស់រដូវនៅវ័យក្មេង ដែលជាធម្មតាវ័យអស់រដូវនៅចន្លោះ ៤៥ឆ្នាំ ទៅ៥៥ឆ្នាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]