ថៃ៖ ថ្មីៗនេះ យោងតាមកាសែត Thethaiger បានរាយការណ៍ថា តារាម៉ូដែល Kanokyada Jitampon បានប្រកាសលក់ទូរស័ព្ទ iPhone 12 Pro Max ចាស់របស់នាង ជាមួយនឹងរូបថតនៅក្នុងនោះ ចំនួន ៣០០០០ និងរួមទាំងវីដេអូ ចំនួន ៤០០០ ។

ក្នុងនោះដែរ តារាម៉ូដែលវ័យ ២៦ ឆ្នាំរូបនេះ បានបង្ហោះរូបថតទូរស័ព្ទរបស់ខ្លួន ជាមួយនឹងសាររៀបរាប់ថា លក់ iPhone 12 Pro Max ដើម្បីទិញ iPhone 14 ។ ហើយ ទូរស័ព្ទនេះរួមបញ្ចូលទាំងរូបថត និងវីដេអូរបស់នាង ដែលក្នុងតម្លៃមួយអាចចរចារគ្នាបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការ​បង្ហោះ​របស់​នាង​ ក៏បាន​រីក​រាល​ដាល​លើ​បណ្ដាញ​សង្គម​ថៃ ដោយ​ទទួល​បាន​ការ​ចែក​រំលែកខ្ទង់ ១ ៨០០ ខណៈដែល Kanokyada ក៏​បាន​បញ្ជាក់​ដែរ​ថា នាង​នឹង​មិន​លុប​រូបភាព ឬ​វីដេអូ​ណា​មួយ​ នៅ​ក្នុងទូរស័ព្ទចាស់​របស់​នាង​ឡើយ មុន​នឹង​ប្រគល់​ឱ្យ​ម្ចាស់​ថ្មី។ 

លើសពីនេះ តារាម៉ូដែល Kanokyada ថែមទាំងបានសារភាពថា បន្ទាប់ពីបានចែករំលែកការបង្ហោះនេះហើយដែលគ្រាន់តែដើម្បីលេងសើចនោះ ប៉ុន្តែក៏មានមនុស្សជាង ៣០០០ នាក់ បានផ្ញើសារទៅសួរតម្លៃ ដោយក្នុងនោះ មានបុរស​ម្នាក់​បាន​ឲ្យ​តម្លៃរហូតដល់ ៤០០,០០០ បាត (ប្រហែល ១០,៧០០ ដុល្លារ) ប៉ុន្តែ​នាង​មិន​ព្រម​លក់​ទេដែលមានការបញ្ជាក់បន្ថែមថា នាង​អាច​លក់​ទូរស័ព្ទ​នេះបាន​ ប្រសិន​បើ​នាង​ទទួល​បាន​តម្លៃ​ត្រឹម​ត្រូវ។

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada
Kanokyada

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]