ភ្នំពេញ៖ ថ្ងៃនេះ Tiger Beer បានបើកបង្ហាញជាផ្លូវការនូវយុទ្ធនាការថ្មីមួយរបស់ខ្លួន ដែលជាផ្នែកមួយនៃការប្រារព្ធពិធី «អបអរឆ្នាំនៃភាពជឿជាក់» របស់ Tiger Beer។

ដើម្បីអបអរសាទរការចាប់ផ្តើមនៃរដូវកាលបាល់ទាត់ឆ្នាំ 2022-2023 Tiger Beer បានបើកបង្ហាញនូវយុទ្ធនាការថ្មីចុងក្រោយរបស់ខ្លួនមួយមានឈ្មោះថា "The Golden Son" ដោយមានការចូលរួមពីសំណាក់ Son Heung-Min ជាទូតសុច្ឆន្ទៈផ្លូវការរបស់ Tiger Beer។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

“The Golden Son” គឺជាការអបអរភាពជោគជ័យថ្មីៗជាច្រើនរបស់ Son៖ នៅក្នុងខែឧសភា គាត់គឺជាកីឡាករបាល់ទាត់អាស៊ីដំបូងគេបង្អស់ដែលបានក្លាយជាម្ចាស់ស្បែកជើងមាស Premier League ក្រោយពីគាត់ស៊ុតបញ្ចូលទីបានច្រើនជាងគេប្រចាំរដូវកាល សរុបរហូតដល់ ២៣គ្រាប់ ហើយវាបានធ្វើឱ្យគាត់ជាប់ចំណាត់ថ្នាក់ជាកំពូលកីឡាករបាល់ទាត់អាស៊ីប្រចាំទសវត្សរ៍។

Son បានចូលរួមក្នុងក្លឹបបាល់ទាត់ Tottenham Hotspur ជាផ្លូវការនៅឆ្នាំ២០១៥ ក្នុងវ័យ ២៣ឆ្នាំ។ ក្រោយមកគាត់ក៏បានក្លាយជាកីឡាករអាស៊ីដែលរកគ្រាប់បាល់បានច្រើនជាងគេបង្អស់នៅ ក្នុងការប្រកួត Champions League និងជាកីឡាករអាស៊ីដំបូងគេដែលបានក្លាយជាម្ចាស់ស្បែក ជើងមាស ​និងជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិរបស់កូរ៉េខាងត្បូងដែលនឹងចូលរួម​ នៅក្នុងការប្រកួត World Cup នាពេលខាងមុខ។

យុទ្ធនាការ “The Golden Son” ដែលជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់ Tiger Beer ដើម្បីអបអរ «ឆ្នាំនៃភាពជឿជាក់» ធ្វើឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តមនុស្សគ្រប់រូប ឱ្យហ៊ានបង្កើតក្តីស្រមៃដ៏ធំប្រចាំជីវិត និងដើម្បីអបអរភាពជឿជាក់របស់ពួកគេ។

វីដេអូ
នេះជាការលើកឡើងរបស់អ្នកនាង Sorida Kong អ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកផ្សព្វផ្សាយ របស់ Tiger Beer។

ជាការរួមចំណែកបង្ហាញភាពជោគជ័យជាមួយ Son ដើម្បី “អបអរភាពជឿជាក់” របស់ Tiger Beer យើងក៏នឹងមានការចូលរួមពីសំណាក់តារាចម្រៀងដ៏ល្បីទូទាំងពិភពលោកមួយរូបដែលមានខ្សែជីវិតស្រដៀង Son ដែរ ដោយគាត់បានជម្នះនូវរាល់ឧបសគ្គដែលគាត់បានជួបប្រទះ រហូតទទួលបានជោគជ័យជាសាកលនៅលើឆាកអន្តរជាតិ។ សូមរង់ចាំតាមដានព័ត៌មានថ្មីៗ ក៏ដូចជាសេចក្តីប្រកាសនានាបន្ថែមទៀតទាក់ទងនឹងព្រឹត្តិការណ៍ដ៏ល្បីកក្រើកមួយរបស់ Tiger Beer នៅកម្ពុជានាដំណាច់ខែធ្នូឆ្នាំនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]