គ្នាយើងភាគច្រើនចូលចិត្ដញ៉ាំរបស់ផ្អែមពេលយប់មានដឹងពីគុណវិបត្ដិរបស់វាអត់? ពិសេសអ្នកមានទម្លាប់ក្រោយញ៉ាំអាហារពេលល្ងាចហើយ តែងតែឃ្លានភេសជ្ជៈផ្អែមៗ យ៉ាងហោចក៏បានមួយកែវដែរ មុនចូលគេង។
ពិតណាស់ថា ការញ៉ាំរបស់ផ្អែមពេលយប់ប្រសិនកើតឡើងម្ដងម្កាល អាច១សប្ដាហ៍តិចជាង ៣ដងវាមិនមែនជាបញ្ហានោះទេ ប៉ុន្ដែប្រសិនបើកើតឡើងញឹកញាប់ពេកវាអាចប៉ះពាល់ដល់សុខភាពយើង។ ដូច្នេះខាងក្រោមនេះជា មូលហេតុមួយចំនួនដែលអ្នកមានទម្លាប់ញ៉ាំរបស់ផ្អែមគួរកាត់បន្ថយ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.រំខានការគេង
ការញ៉ាំរបស់ផ្អែមពេលយប់ មានដូចជា សូកូឡា ភេសជ្ជៈ នំធ្វើពីម្សៅក្រេម ពោលពពួកអាហារកែច្នៃរួមផ្សំនឹងជាតិស្ករ គឺអាចបង្កការរំខានដល់ការគេង ដូចជាគេងមិនលក់ និង គេងលក់មិនតែមិនស្កប់ស្កល់ជាដើម។ តាមការសិក្សាបានបង្ហាញថា ការញ៉ាំជាតិផ្អែមពេលយប់ច្រើន នឹងបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង ពេលនោះលំពែងប្រឹងបញ្ចេញអ៊ាំងស៊ុយក៏ច្រើនដែរ ដើម្បីគ្រប់គ្រងជាតិស្ករទាំងនោះ។ ការណ៍នេះអាចបណ្ដាលឲ្យរំខានដល់ការគេងរបស់យើង មិនស្កប់ស្កល់ ឬគេងមិនលក់។
២.ប្រឈមការកើនឡើងជាតិស្ករក្នុងឈាម
ការញ៉ាំភេសជ្ជៈ ឬរបស់ផ្អែមមានកម្រិតជាតិស្ករខ្ពស់នៅពេលយប់ អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង។ ក្នុងករណីនេះសម្រាប់អ្នកដែលមាន បញ្ហាប្រឈមបម្រុងកើតជំងឺទឹកនោមផ្អែមប្រភេទ២ គឺជាកត្ដាគ្រោះថ្នាក់បំផុត។ អ្នកមានបញ្ហាបម្រុងកើតជំងឹទឹកនោមផ្អែមប្រភេទ២ សរីរាង្គលំពែងរបស់គាត់ ចាប់ផ្ដើមមានបញ្ហាក្នុងការផលិតអាំងស៊ុយលីនដើម្បីគ្រប់គ្រងជាតិស្ករ វាអាចនឹងថយចុះ ឬ ស៊ាំនឹងអាំងស៊ុយលីន ដូច្នេះក្នុងករណីនេះប្រសិនបើអាំងស៊ុយមិនអាចធ្វើការបានល្អទេនោះ ជាតិស្ករក្នុងឈាមនឹងមានការកើនឡើង ហើយអាចវិវត្ដទៅរកជំងឺទឹកនោមផ្អែមប្រភេទ២យ៉ាងឆាប់រហ័ស។
បន្ថែមពីលើនេះទៅទៀត បើតាមការសិក្សាក្នុងឆ្នាំ២០១៤ បង្ហាញឲ្យដឹងថា ការញ៉ាំអាហារឬ ភេសជ្ជៈគ្រឿងកំប៉ុងច្រើនពេលយប់ ក៏ប្រឈមនឹងការកើនឡើងគីឡូផងដែរ។ ប៉ុន្ដែសម្រាប់ជាតិស្ករដែលទទួលបានពីការញ៉ាំផ្លែឈើ ជាតិស្ករធម្មជាតិ គឺមិនបណ្ដាលឲ្យប៉ះពាល់សុខភាពនោះទេ។
៣.បណ្តាលឲ្យពុកធ្មេញ
ការញ៉ាំរបស់ផ្អែមៗមានជាតិស្ករខ្ពស់ ធ្វើឲ្យបាក់តេរីនៅក្នុងមាត់បង្កើតបានជាស្រទាប់ស្តើងនៅជាប់លើធ្មេញ។ បាក់តេរីទាំងនេះមានប្រតិកម្មជាមួយនឹងជាតិស្ករដែលមានក្នុងអាហារ និងភេសជ្ជៈ។ ប្រតិកម្មនេះបង្កឱ្យមានការបញ្ចេញអាស៊ីតដែលបំផ្លាញធ្មេញ។
ថ្វីបដ្បិតនេះជាករណីដែលអាចកើតឡើងក្នុងរយៈពេលយូរ ប៉ុន្ដែជាក់ស្ដែងណាស់វាក៏មានភាគរយកើតឡើងដែរ ប្រសិនជាយើងមិនបានការពារ។ ដូច្នេះការកំណត់បរិមាណរបបអាហារមានកម្រិតជាតិស្ករទាប គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព ហើយអាចទុកចិត្តបានក្នុងការការពារការពុកធ្មេញ។
ជារួម គ្រប់ប្រភេទអាហារដែលាមានកម្រិតជាតិស្ករខ្ពស់ មិនថាជាភេសជ្ជៈ ឬអាហារសម្រន់ក៏ដោយ យើងគួរតែកាត់បន្ថយឲ្យបានលឿនដើម្បីសុខភាពយើងល្អប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]