ភ្នំពេញ៖ នាពេលព្រឹក ថ្ងៃទី ២៣ ខែកញ្ញា ទិដ្ឋភាពចរាចរណ៍ តាមផ្លូវចេញពីភ្នំពេញទៅខេត្ត គឺមានការកកស្ទះកកកុញខ្លាំង ដោយសារតែអ្នកដំណើរជាច្រើនបានសម្រុកទៅផ្លូវជាតិលេខ៥អា ដើម្បីធ្វើដំណើរកម្សាន្ត ក៏ដូចជាទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារនាថ្ងៃឈប់ខានមុខ។

ជាក់ស្តែង ប្រជាពលរដ្ឋកំពុងសម្រុកធ្វើដំណើរទៅបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើត តាមបណ្តាខេត្ត ដោយប្រេីយាន្តជំនិះផ្ទាល់ខ្លួន បានធ្វើឲ្យចរាចរណ៍មានការស្ទះយ៉ាងខ្លាំង ដែលតាមរយៈវីដេអូមួយធ្វើការចែកចាយ បានដឹងឲ្យថា បងប្អូនមួយចំនួន បានសម្រុកជិះទៅស្របផ្លូវតែមួយ មិនទុកចន្លោះឲ្យអ្នកមកវិញនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើសិនជាបងប្អូនមានគម្រោងជិះតាមផ្លូវជាតិ ៥អា សូមមេត្តា រកផ្លូវវៀង សម្រាប់ទុកធ្វើដំណើរ ជាពិសេសនោះ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនថាធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយដោយសុវត្ថិភាពផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]