ថៃ៖ ថ្មីៗនេះ បានធ្វើឲ្យមហាជនជាច្រើនកំពុងតែផ្ទុះការចាប់អារម្មណ៍ ចំពោះ អ្នកស្រី Panida ដែលត្រូវជាម្តាយរបស់តារាស្រី Tangmo បន្ទាប់ពីមានដំណឹងថា បានទទួលប្រាក់ថ្លៃសំណង ពីមនុស្សនៅលើទូក ដែលបានបង់ថ្លៃខូចខាត នៅចំពោះមុខតុលាការ សរុបចំនួន ២លានបាត(ប្រហែលជាង៥ម៉ឺនដុល្លារ) ដែលចែកជាសាច់ប្រាក់ ៤សែន បាត និងជាងសែកចំនួន ១,៦លានបាត ព្រមទាំងទទួលបានប្រាក់ ៣ម៉ឺនបាតក្នុងមួយខែសម្រាប់រយៈពេល ២០ ឆ្នាំ ទៀតផង។
ដោយសារតែបែបនេះហើយ បានធ្វើឲ្យមានការសួរនាំជាច្រើន អំពីរឿងនេះជាមួយនឹងការលើកឡើង ពីការដកញត្តិជាដើមបណ្ដឹងដោយសារតែ អ្នកម្តាយរបស់ Tangmo ទទួលបានលុយឬយ៉ាងណានោះ អ្នកស្រីក៏បាននិយាយថា ដល់ពេលដែលត្រូវទទួលបានថ្លៃតបស្នងហើយ ដែលអ្នកស្រីអាចនឹង មានសិទ្ធក្នុងការទទួលបាន ព្រមទាំងបង្ហើបពី ចំនួនលុយក្នុងចិត្តរហូតដល់ទៅ ៣០ លានបាត ដូចដែលបានប្រាប់កាលពីមុន ប៉ុន្តែវាមិនអាចទៅរួចនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស អ្នកស្រីក៏បានបង្ហើបទៀតថា បន្ទាប់ពីចេញពីតុលាការ ក៏ប្រញាប់យកលុយនិងមូលប្បទានប័ត្រ សរុប២លានបាតទៅធនាគារ ដោយសារតែខ្លាចបាត់លុយ និងលើកឡើងថា ខ្លួនមិនបានចំណាយលុយច្រើនទេ តែអ្នកស្រីធ្លាប់ទិញថ្នាំ ទៅជួបគ្រូពេទ្យអាឡែស៊ី និងប្រើថ្នាំថ្លៃៗ ផងដែរ៕
ប្រភព៖ Khaosod
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]