ភ្នំពេញ៖ សាស្ត្រាចារ្យមួយក្រុមមកពីសាកលវិទ្យាល័យចំនួន៣ ផ្សេងគ្នា បានជ័យលាភីចំណាត់ថ្នាក់លេខមួយក្នុងវគ្គផ្តាច់ព្រ័ត្ររបស់កម្មវិធី Lecturer Hackathon ដែលជាកម្មវិធីលើកដំបូងរបស់ SmartStart Unipreneur Learning Platform (SmartStart ULP) ក្នុងការប្រកួតប្រជែងដែលមានបំណងលើកកម្ពស់ជំនាញបង្រៀនសហគ្រិនភាពដល់សាស្ត្រាចារ្យនៅតាមសាកលវិទ្យាល័យនៅកម្ពុជា។
កម្មវិធី Lecturer Hackathon នេះគឺជាព្រឹត្តិការណ៍ដំបូងបំផុតសម្រាប់សាស្រ្តាចារ្យ ដែលកន្លងមកធ្លាប់បានធ្វើជាមួយក្រុមនិស្សិត ដើម្បីលើកកម្ពស់ការយល់ដឹងនិងការប្រាស្រ័យទាក់ទងឱ្យកាន់តែប្រសើរឡើងរវាងសាស្រ្តាចារ្យនិង និស្សិតកម្ពុជា ដើម្បីឱ្យយុវជនជំនាន់ក្រោយត្រៀមខ្លួនសម្រាប់ភាពជាសហគ្រិនឌីជីថល។ ក្រៅពីការលើកកម្ពស់ការយល់ដឹង និងការប្រាស្រ័យទាក់ទងគ្នារវាងសាស្ត្រាចារ្យ និងនិស្សិត កម្មវិធី Lecturer Hackathon ក៏បានលើកទឹកចិត្តឱ្យមានការប្រាស្រ័យទាក់ទង និងការធ្វើការងារជាក្រុមរវាងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជាផងដែរ ខណៈដែលសាស្ត្រាចារ្យមកពីស្ថាប័នផ្សេងៗគ្នាបានចូលរួមគ្នាជាក្រុមដើម្បីធ្វើការប្រកួតប្រជែងជាមួយក្រុមផ្សេងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោមកិច្ចសហការរវាងក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh កម្មវិធី SmartStart ULP Hackathon ក៏មានបំណងផ្តល់ឱកាសដល់សាស្ត្រាចារ្យសាកលវិទ្យាល័យឱ្យយល់ដឹងកាន់តែច្បាស់អំពីតម្រូវការផ្នែកសហគ្រិន និងការអប់រំរបស់និស្សិតរបស់ពួកគាត់ ដោយអនុញ្ញាតឱ្យពួកគាត់ស្វែងយល់ពីបទពិសោធន៍របស់សិស្សនៅក្នុងបរិយាកាសកម្មវិធី Lecturer Hackathon ដែលពោរពេញដោយការប្រកួតប្រជែង។
ក្រុមដែលទទួលបានជ័យលាភី មានឈ្មោះថា Hatka ដែលប្រមូលផ្តុំដោយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ CamTech សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យអង្គរ។ សាស្ត្រាចារ្យទាំងបីនាក់នៅក្នុងក្រុមដែលទទួលបានជ័យជម្នះ បានទទួលនូវរង្វាន់ជាការធ្វើដំណើរទស្សនកិច្ចសិក្សាផ្នែកបច្ចេកវិទ្យានៅប្រទេសសិង្ហបុរី ដែលរាល់ការចំណាយត្រូវបានរ៉ាប់រងទាំងស្រុងដោយក្រុមហ៊ុន Smart Axiata។ ទស្សនកិច្ចសិក្សានេះមានរួមបញ្ចូលទាំងដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុន «បច្ចេកវិទ្យាធំៗ» ផងដែរដូចជាក្រុមហ៊ុន Google ។ ក្រុមដែលឈ្នះក៏នឹងធ្វើដំណើរទៅទស្សនាសាកលវិទ្យាល័យជាតិសិង្ហបុរី ដើម្បីស្វែងយល់ពីរបៀបដែលស្ថាប័ននេះគាំទ្រដល់សហគ្រិននៅក្នុងសាកលវិទ្យាល័យនោះផងដែរ។
ភាពច្នៃប្រឌិតដែលនាំឱ្យក្រុម Hatka ទទួលបានជ័យជម្នះនោះគឺជាវេទិកា មានមូលដ្ឋានលើគេហទំព័រ ដែលភ្ជាប់ទំនាក់ទំនងរវាងនិស្សិតសាកលវិទ្យាល័យដែលកំពុងស្វែងរកកន្លែងចុះកម្មសិក្សាជាមួយក្រុមហ៊ុនដែលកំពុងស្វែងរកអ្នកហាត់ការ។
ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖
សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យចំនួន៩ ក្នុងរាជធានីភ្នំពេញ ស្វាយរៀង សៀមរាប និងបាត់ដំបង បានចូលរួមក្នុងកម្មវិធី SmartStart ULP Lecturer Hackathon រយៈពេល ៣ថ្ងៃ។ ពួកគាត់រួមគ្នាបង្កើតបានជាក្រុមចំនួន ៦ ដែលមានឈ្មោះថា JEANG, HATKA, ANAKUT, TORSU, BOSDOM និង THNAL LEARNING។
ក្រុមទាំង៦ ដែលចូលរួមក្នុងកម្មវិធី Lecturer Hackathon នេះបានបង្កើតគំនិតច្នៃប្រឌិតថ្មី វាយតម្លៃភាពប្រកួតប្រជែងរបស់ខ្លួន ហើយបានធ្វើតេស្តគំរូដើម (Prototype) ជាមួយការសាកល្បងយុទ្ធសាស្រ្តចូលទីផ្សារ (go-to-market) ចូលរួមធ្វើការងារជាក្រុម និងអនុវត្តការងារជាច្រើនផ្សេងទៀតដែលត្រូវបានបង្កើតឡើងដើម្បីស្វែងយល់ពីនិស្សិតរបស់ខ្លួន និងដើម្បីផ្តល់ឱ្យនិស្សិតទាំងនោះ នូវបទពិសោធផ្ទាល់អំពីសហគ្រិនភាព។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖
ព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រដ៏ធំនេះត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃពុធ ទី៧ ខែកញ្ញា នៅសណ្ឋាគារ ពូឡូវ៉ៃ រាជធានីភ្នំពេញ។ មានអ្នកចូលរួមប្រហែល ៦០នាក់ រួមទាំងសាស្ត្រាចារ្យ អ្នករៀបចំកម្មវិធី និងមន្ត្រីរាជការបានចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រនេះ។
កញ្ញា Melanie Mosard នាយកប្រតិបត្តិ Impact Hub Phnom Penh បានមានប្រសាសន៍ថា៖
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart Axiata ចំពោះការអភិវឌ្ឍឌីជីថល និងសហគ្រិនភាពនៅកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយជាមួយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, Impact Hub Phnom Penh និងសាកលវិទ្យាល័យកម្ពុជាចំនួន១០ ដើម្បីផ្តល់ជូននូវវគ្គបណ្តុះបណ្តាល SmartStart Unipreneur Learning Platform (SmartStart ULP) ដែលផ្តល់ឱ្យនិស្សិតសាកលវិទ្យាល័យនូវគំនិតសហគ្រិនភាព និងសមត្ថភាពបច្ចេកទេស រួមទាំងការប្រើប្រាស់សំខាន់ៗនូវជំនាញបច្ចេកវិទ្យាដែលពាក់ព័ន្ធទៅនឹងទីផ្សារកម្ពុជា។
កម្មវិធី SmartStart ULP ត្រូវបានកំពុងដាក់អនុវត្តនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, សាកលវិទ្យាល័យពុទ្ធិសាស្ត្រ, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យបៀលប្រាយភ្នំពេញ និងសៀមរាប, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាបាត់ដំបង, សាកលវិទ្យាល័យអង្គរ, សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា (CamTech)។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីវគ្គសិស្សា SmartStart Unipreneur Learning Platform សូមតាមដានទំព័រFacebook របស់ Smart for Cambodia នៅ http://facebook.com/smartforcambodia ឬចូលទៅកាន់ http://www.smartstart.com.kh/៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]