ការចុកពោះគ្នាយើងភាគច្រើនសង្ស័យទៅលើក្រពះច្រើនជាងគេ ប៉ុន្ដែមិនដូច្នោះទេ ការចុកនៅត្រង់បរិវេណពោះ គឺជាសញ្ញានៃបញ្ហាប្រព័ន្ធរំលាយអាហារក្នុងនោះមាន ក្រពះ ពោះវៀន ថ្លើម លំពែង ប្រមាត់ ករណីខ្លះអាច ឈានទៅដល់តម្រងនោម ក៏មានដែរ នេះសម្រាប់រោគសញ្ញាចុកពោះតែមួយមុខ។
ដូច្នេះប្រសិនបើមានអាការៈចុកពោះ ហើយទៅជួបគ្រូពេទ្យ ពេលនោះគ្រូពេទ្យនឹងផ្ដោតសំខាន់ទៅលើទីតាំង៤កន្លែងដែលបានឈឺ ដូចជាការឈឺនៅផ្នែកខាងឆ្វេង ខាងស្ដាំ ខាងលើ និង ខាងក្រោមពោះ ព្រោះតំបន់ទាំងបួននេះអាចបង្ហាញពីសញ្ញាអាការៈណាមួយ នៃប្រព័ន្ធរំលាយអាហារ និង សរីរាង្គផ្សេងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ជ្រុងខាងស្ដាំខាងលើពោះ
ប្រសិនជាអ្នកឈឺពោះនៅផ្នែកខាងលើខាងស្ដាំ គឺជាសញ្ញានៃបញ្ហាលើសរីរាង្គថ្លើម អាចជាថង់ទឹកប្រមាត់ ឬបំពង់ទឹកប្រមាត់ មានបញ្ហាអ្វីមួយ បើតម្រងនោម នៅផ្នែកខាងស្ដាំដូចគ្នា ប៉ុន្ដែនៅខាងក្រោយ។ ជំងឺដែលពាក់ព័ន្ធថ្លើម ឬប្រមាត់មានដូចជា៖
- ជំងឺថ្លើម
- គ្រួសក្នុងថង់ទឹកប្រមាត់
- រលាកថង់ទឹកប្រមាត់
- រលាកបំពង់ទឹកប្រមាត់
- មហារីកថង់ទឹកប្រមាត់
- មហារីកថ្លើម
២.ជ្រុងខាងឆ្វេងខាងលើពោះ
ចុកពោះនៅខាងឆ្វេងខាងលើគឺជាផ្នែកក្រពះ និង លំពែង។ បើតម្រងនោមខាងឆ្វេងស្ថិតនៅផ្នែកខាងក្រោយ បើបេះដូង និងសួតនៅខាងឆ្វេងស្ថិតនៅពីលើ។ ជំងឺដែលសង្ស័យមានដូចជា៖
- ជំងឺរលាកលំពែង
- មហារីកលំពែង
- សរីរាង្គអណ្ដើករីកធំ (Splenomegaly)
- ជំងឺរលាកក្រពះ
- ដំបៅក្រពះ
- មហារីកក្រពះ
៣.ឈឺពោះនៅផ្នែកខាងក្រោម
ឈឺពោះផ្នែកខាងក្រោមភាគច្រើនសំដៅទៅដល់ពោះវៀនតូច និងពោះវៀនធំ ប៉ុន្ដែក្នុងករណីខ្លះវាអាចទាក់ទាក់ទងនឹងបង្ហួរនោម អូវែ ឬស្បូនផងដែរ។ មូលហេតុបង្កឲ្យឈឺពោះមានដូចជា៖
- ជំងឺរលាកពោះវៀនតូច
- ជំងឺរលាកពោះវៀនធំ ឬ ដំបៅ
- ការស្ទះពោះវៀនធំឬតូច
- មហារីកពោះវៀនតូច
- មហារីកពោះវៀនធំ
- សរសៃឈាមអាទែរ
- រលាកស្រោមពោះ
- ការរលាកប្រព័ន្ធទឹករងៃនៅពោះវៀនតូច
- ខូចសរសៃឈាមនៅពោះវៀន
- គ្រួសក្នុងតម្រងនោម
ក្នុងករណីដែលឈឺនៅជ្រុងខាងឆ្វេងផ្នែកខាងក្រោម មានលក្ខណៈច្បាស់លាស់នោះបង្ហាញថា មានជំងឺរលាកផ្នែកជញ្ជាំងពោះវៀន ផ្នែកខាងឆ្វេង ហើយបើឈឺនៅផ្នែកខាងស្ដាំគឺបណ្ដាលមកពីការរលាកនៅផ្នែកជញ្ជាំងខាងស្ដាំនៃពោះវៀន។ ក្នុងនោះវាអាចកើតមានទាំងពោះវៀនតូចនឹងពោះវៀនធំ។ ករណីមួយចំនួនទៀតនៃការឈឺចាប់ផ្នែកខាងក្រោមដូចគ្នា ចេញពីតំបន់អាងត្រគាក បណ្ដាលមកពី៖
- កោសិកាស្បូនដុះខុសទីតាំង
- ដុំគីសអូវែ
- ជំងឺរលាកអាងត្រគាក
- ការមានផ្ទៃពោះក្រៅស្បូន
- មហារីកអូវែ
- មហារីកស្បូន
តើឈឺពោះប្រភេទណាគួរទៅជួបគ្រូពេទ្យ?
ការឈឺពោះខ្លះអាចកើតឡើងក្នុងរយៈពេលខ្លីហើយក៏បាត់ទៅវិញ ប៉ុន្ដែខ្លះអាចមានរយៈពេលយូរ ហើយញឹកញាប់ ដូច្នេះអ្នកជំងឺត្រូវតែទៅជួបគ្រូពេទ្យជាចាំបាច់ ពិសេសប្រសិនបើការឈឺចាប់នោះពិបាកពន្យល់បានថាព្រោះអ្វីពិតប្រាកដ ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ឬមានផ្ទៃពោះជាដើម។ ម្យ៉ាងវិញទៀតប្រសិនបើការឈឺចាប់នោះមានរោគសញ្ញាអមមកជាមួយដូចជា៖
- គ្រុនក្តៅរ៉ាំរ៉ៃ
- ចង្អោរ ឬ ក្អួតរ៉ាំរ៉ៃ
- ឈាមក្នុងលាមក ទឹកនោម ឬក្អួត
- ហើមពោះ
- ជំងឺខាន់លឿង (លឿងនៃភ្នែក និង ស្បែក)
- ឈឺចាប់នៅផ្នែកផ្សេងទៀតនៃរាងកាយ
- ថប់ដង្ហើម ឬ រោគសញ្ញាដែលកាន់តែធ្ងន់ធ្ងរទៅៗ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]